Alynana Media Cambodia
Icon Collap
clinic narit

ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់

Mar 18, 2020
ចាប់ឡានដឹកទំនិញស្រាប់តែក្រឡាប់ មន្ត្រីគយ នាំគ្នារត់បាត់អស់
Clinic narith

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  មានករណីមន្ត្រីគយ ចាប់អូសឡានដឹកទំនិញក្នុងបំណងយកទៅកន្លែងស្នាក់ការ ស្រាប់តែក្រឡាប់ផ្ងាជើង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ រួចគេក៏ឃើញសមត្ថកិច្ចនាំគ្នារត់បាត់អស់នៅតែម្ចាស់ឡាន។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅចំណុចជិតភូមិភាគ៤ចាស់ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

photo_2020-03-19_13-25-12

 

  ប្រភពបន្តថា ឡានសមត្ថកិច្ចគយ តែមិនដឹងគយខេត្តឬក៏គយចល័តនោះទេ ដោយគេឃើញមានពាក់ស្លាកលេខរដ្ឋ ស៊េរីហាយប្រីត ពណ៌ទឹកប្រាក់និងឡានមួយគ្រឿងទៀតម៉ាកកូរ៉ូឡា បាននាំគ្នាអូសបណ្តើរៗតាមផ្លូវ ស្រាប់រថយន្តរបស់មន្ត្រីគយ គេចជង្ហក់ ហើយឡានដឹកទំនិញគេចតាមដែរបណ្តាលឲ្យក្រឡាប់ផ្ងាជើង ទំនិញខ្ទាតរាយប៉ាយពេញផ្លូវសំណាងល្អមិនត្រូវពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ឃើញដូច្នេះ មន្ត្រីគយ ភ័យស្លន់ស្លោ ក៏បាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។

photo_2020-03-19_13-25-09

  ទាក់ទិននិងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក កែវ ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ដើម្បីសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី១៩ខែមីនានេះ ដោយសារហៅទូរស័ព្ទចូលគ្មានអ្នកទទួល។ចំណែកលោក មឿន ប្រធានស្នាក់ការគយចល័ត បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងនោះទេ ដោយសារលោកជាប់រវល់ប្រជុំនៅភ្នំពេញ។តែបើមានករណីបែបនេះមែន ម្លេះកូនចៅរបស់លោក រាយការណ៍មកជាមិនខាន។យ៉ាងនេះក្តីសេចក្តីរាយការណ៍ច្បាស់ការណ៍បានឲ្យដឹងថា ទំនិញជាច្រើនមុខបានសម្រុកដឹកចេញពីច្រកជាំសាង៉ាំ និងច្រក អូរស្មាច់ ដឹកឆ្ពោះមកខេត្តសៀមរាប និងមួយផ្នែកទៀតដឹកមកពីច្រកប៉ោយប៉ែត ដឹកឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាប ដោយគេសង្ស័យថាទំនិញខ្លះគ្មានពន្ធនិងទំនិញខ្លះមានពន្ធ។ករណីទំនិញគេចពន្ធ បានធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ពីបញ្ហាសុខភាពខណៈទំនិញខ្លះគ្មានគុណភាព៕photo_2020-03-19_13-25-07