Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិននឹងមកកម្ពុជានៅពេលខាងមុខនេះ

Mar 20, 2020
ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិននឹងមកកម្ពុជានៅពេលខាងមុខនេះ
Clinic narith

ក្រុមគ្រូពេទ្យជំនាញពីប្រទេសចិន នឹងមកកាន់ប្រទេសកម្ពុជានៅថ្ងៃចន្ទ័ ទី២៣ ខែមីនា ដើម្បីជួយកម្ពុជាប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩។តាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគ្រោងបញ្ជូនមកកម្ពុជា នឹងមកដល់កម្ពុជាព្រឹកថ្ងៃចន្ទ័ ទី២៣ ខែមីនា។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនានេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមហាមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្រជំនាញរបស់ចិនមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។