ក្រសួងសុខាភិបាលកម្ពុជា នៅមុននេះបន្តិច បានប្រកាសរកឃើញ អ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណីបន្ថែមទៀត ក្នុងនោះ៣ករណី ជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងមួយករណី ជាបុរសជនជាតិម៉ាឡេស៊ី។ ចំនួននេះ បានធ្វើឲ្យអ្នកឆ្លងកូវីដ១៩នៅកម្ពុជាទូទាំងប្រទេស កើនឡើងដល់៥១ករណី។