Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អំណោយរបស់កាកបាទក្រហមកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីឌ​-១៩

Mar 26, 2020
អំណោយរបស់កាកបាទក្រហមកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីឌ​-១៩
Clinic narith

នាថ្ងៃព្រហស្បតិ៍  ៣កេីត ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី  ២៦  ខែ  មីនា ឆ្នាំ  ២០២០នេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យលោក  ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាំយកអាល់កុល និងសាប៊ូដុសខ្លួន  ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទៅប្រគល់ជូនរួមមាន៖

 

ទី១-  មជ្ឈមណ្ឌលឱកាសខ្ញុំ ផ្តល់ជូនអាល់កុលចំនួន១០០លីត្រ និងសាប៊ូដុសខ្លួនចំនួន៣០០ដុំ ។ 

ទី២-  មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ សមាគមសំនៀងជនពិការ ផ្តល់ជូនអាល់កុលចំនួន២០លីត្រ និងសាប៊ូដុសខ្លួនចំនួន២១៦ដុំ ។ 

ទី៣- ក្រុមហ៊ុនសុីនទ្រី ផ្តល់ជូនអាល់កុលចំនួន១០០លីត្រ និងសាប៊ូចំនួន៥០០ដុំ  ។ 

photo_2020-03-26_18-30-08-1

 

នៅតាមទីកន្លែងនីមួយៗ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានមានប្រសាសន៍ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ  មន្ត្រី  បុគ្គលិក មជ្ឈមណ្ឌល  និងក្រុមហ៊ុនទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ លោកបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី  នៃជំងឺកូវីដ១៩(Covid-19)  នៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង  ក៏ដូចជាលេីពិភពលោក  ព្រមទាំងសូមឲ្យបងប្អូនមន្ត្រី បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ  និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(Covid-19)  កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង  ។ ចុងបញ្ចប់  លោកនាយកប្រតិបត្តិសាខា  ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុលហ្សែល  ។ 

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ  ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  ។ 

៤.  ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់  ។ 

៥.  បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ  ។ 

៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ  ។ 

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ  ៕

photo_2020-03-26_18-30-06photo_2020-03-26_18-30-04photo_2020-03-26_18-30-03photo_2020-03-26_18-29-24