Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នគរបាលការពារព្រំដែនគោកលេខ៩១១ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងជាច្រើនទីតាំងក្នុងភូមិចំនួន២ នៅក្នុងខេត្ដបន្ទាយមានជ័យ

Mar 31, 2020
នគរបាលការពារព្រំដែនគោកលេខ៩១១ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងជាច្រើនទីតាំងក្នុងភូមិចំនួន២ នៅក្នុងខេត្ដបន្ទាយមានជ័យ
Clinic narith

បន្ទាយមានជ័យ÷
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ នគរបាលការពារព្រំដែនគោកលេខ៩១១ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ស៊ា សៅឌី  មេប៉ុស្តិ៍នគរបាលព្រៃគប់ បានដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងជាច្រើនទីតាំងក្នុងភូមិចំនួន២ គឺបង្រ្កាបក្នុងភូមិព្រៃគប់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល និង ភូមិទំនប់ ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត។

photo_2020-03-31_19-33-08
 
ដោយមានការយកចិត្តទុកដាក់ ពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ អំពីសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈក្នុងដែនគ្រប់គ្រងលោកមេបញ្ជារការ បានចាត់តាំងកម្លាំងដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ស៊ា សៅឌី   មេប៉ុស្តិ៍នគរបាលព្រៃគប់ បានធ្វើការចុះបង្រ្កាបក្រុមល្បែងដែលបានប្រមូលផ្តុំគ្នាលេង បៀ ខ្លាឃ្លោក  នៅតាមចំនុចមួយចំនួននៃភូមិព្រៃគប់ និង ភូមិទំនប់ ក៥  ដើម្បីកាត់បន្ថយការលួច ការឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ដែលវាកើតចេញពីប្រភពល្បែងសុីសង។

photo_2020-03-31_19-33-15
 
លោកអនុសេនីយ៍ត្រី ស៊ា សៅឌី   មេប៉ុស្តិ៍នគរបាលភូមិព្រៃគប់នៃវរសេនាតូចកាពារព្រំដែនគោកលេខ៩១១  បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា កិច្ចប្រតិបត្តិការចុះបង្រ្កាបក្រុមអ្នកញៀនល្បែងទាំងនេះគឺ ដើម្បីកាត់បន្ថយការលួច ការឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ដែលវាកើតចេញពីប្រភពល្បែងសុីសង ហើយម្យ៉ាងវិញទៀតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បំបែកការប្រមូលផ្តុំគ្នាពីសំណាក់ក្រុមអ្នកញៀនល្បែង កុំឲ្យមានការចម្លងជម្ងឺកូវិដ-19 ។
 
ប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកអនុសេនីយ៍ត្រី ស៊ា សៅឌី ដែលជាមេប៉ុស្តិ៍នគរបាលថ្មី ដែលបានយកចិត្តទុកដាក់តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំកំពូលៗ ចូលរួមបង្ការ បង្រ្កាប និង ទប់ស្កាត់ ករណីល្បែងសុីសងក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ៕

photo_2020-03-31_19-33-11
ប្រភព: ESan post