Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាពលករចំណាកស្រុកមកកាន់មាតុប្រទេសក្នុងខេត្តកំពង់ធំយល់ដឹងអំពីការរស់នៅដាច់ឡែកដែលជាគោលការបង្ការការឆ្លង

Apr 01, 2020
ប្រជាពលករចំណាកស្រុកមកកាន់មាតុប្រទេសក្នុងខេត្តកំពង់ធំយល់ដឹងអំពីការរស់នៅដាច់ឡែកដែលជាគោលការបង្ការការឆ្លង
Clinic narith

កំពង់ធំ៖ ប្រជាពលករដែលត្រឡប់ពីប្រទេសថៃ មកកាន់មាតុប្រទេស កំពុងរក្សាខ្លួនដាច់ដោយឡែក នៅតាមផ្ទះរៀងខ្លួនចាប់តាំងពីមានការផ្ទុះនៃជំងឺកូវីដ ១៩។ ក្រុមពលរ លើកឡើងថា ការវិលត្រឡប់ មកកាន់មាតុប្រទេសកម្ពុជាវិញ ព្រោះនៅប្រទេសជិតខាងដែលពួកគាត់ទៅបម្រើការងារមានផ្ទុះជំងឺ កូវីដ១៩ និងមានការផ្អាកការងាមួយចំនួន ដែលធ្វើឲ្យកម្មករខ្លះគ្មានការងារធ្វើ។

photo_2020-04-02_09-02-44

ម្យ៉ាងវិញទៀត ការរស់នៅបរទេសមានការព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ ទើបសម្រេចចិត្តវិលត្រឡបមកស្រុក កំណើតវិញ។ ក្នុងដំណាក់កាលនៃការចាប់ផ្តើមមកដល់លំនៅដ្ឋាន ពួកគាត់ត្រូវបានអាជ្ញាធរណែនាំ អំពីក្បួនអនាម័យ និងការរស់នៅដាច់ដោយឡែកពីបងប្អូន និងសហាជិកគ្រួសារផ្សេងៗទៀត រយៈពេល១៤ថ្ងៃ ព្រមទាំងធ្វើការតាមដានសុខភាពរបស់ខ្លួន ដោយខ្លួនឯងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ប្រសិនបើមានអាការៈ ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ផងដែរ។

photo_2020-04-02_09-02-45

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តែងតែចុះដល់ភូមិដ្ឋាន និងផ្ទះរបស់ ពលករដែលរស់នៅដាច់ដោយឡែក និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់កុំធ្វើការ ប្រមូលផ្តុំ និងជួបជុំគ្នាជាក្រុមធំ ជាពិសេសអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងរស់នៅប្រចាំថ្ងៃ និងកុំធ្វើដំណើរឆ្លងកាត់ភូមិមួយទៅភូមិក្នុងករណីមិនចាំបាច។

photo_2020-04-02_09-02-49

ឯកឧត្តមបញ្ជាក់ ទៀតថា ពលករចំណាកស្រុកមកកាន់មាតុប្រទេសក្នុងខេត្តកំពង់ធំសរុបនាពេលបច្ចុប្បន្ន មានចំនួន ៣ ៣៣៣នាក់។ ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត បានបញ្ជូនកំហាកទៅពិនិត្យ ស្វែងវីរុសកូវីដ១៩ មានចំនួន១៧កំហាក ជាលទ្ធផលអវិជ្ជាមានទាំងអស់។