Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមត្ថកិច្ចបានចាត់វិធានការលើកគ្រូ អគ្គីនេត្រ ដែលបានសព្វផ្សាយព័ត៌មានមិនពិត

Apr 02, 2020
សមត្ថកិច្ចបានចាត់វិធានការលើកគ្រូ អគ្គីនេត្រ ដែលបានសព្វផ្សាយព័ត៌មានមិនពិត
Clinic narith

លោក វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធថា “យ័ន្តអាចការពារជំងឺកូវីដ១៩” បាន ។

សមត្ថកិច្ច អះអាងថា លោក វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ បានសារភាពនិងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វើអោយមហាជនមានការយល់ច្រឡំ ហើយក៏បានធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូដើម្បីធ្វើការសុំទោសជាសាធារណ:ផងដែរ ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ប៉ុន្តែ ក្រោយជាប់ឃុំបានមួយរយៈ អគ្គិនេត្រ ត្រូវបានដោះលែងអោយមានសេរីភាព ឡើងវិញ ៕

 

photo_2020-04-02_18-41-47

photo_2020-04-02_18-41-50