Alynana Media Cambodia
Icon Collap
clinic narit

លោកប្រធានាធិបតីហ្វីលីពីនបានដាក់បទបញ្ជាអោយកម្លាំងប៉ូលិសឲ្យបាញ់សម្លាប់អ្នកណាដែលប្រជាពលរដ្ឋដែលល្មើសបំរាមប្រឆាំងCOVID-19

Apr 02, 2020
លោកប្រធានាធិបតីហ្វីលីពីនបានដាក់បទបញ្ជាអោយកម្លាំងប៉ូលិសឲ្យបាញ់សម្លាប់អ្នកណាដែលប្រជាពលរដ្ឋដែលល្មើសបំរាមប្រឆាំងCOVID-19
Clinic narith

លោក ប្រធានាធិបតី ហ្វីលីពីនបានដាក់បទបញ្ជាទៅកងកម្លាំងប៉ូលិសនិងទាហាននៅថ្ងៃ ពុធ នេះ ថាឲ្យបាញ់សម្លាប់អ្នកណាដែលរំលោភលើ បម្រាម ហើយបង្កបញ្ហាចលាចលនៅក្នុងតំបន់ដែលត្រូវបិទដើម្បីបង្កាការរាតត្បាតកូវីដ១៩។ មកទល់នឹងពេលបច្ចុប្បន្ននេះហ្វីលីពីនមានអ្នកឆ្លងកូវីដ១៩ ចំនួន២៣១១នាក់ស្លាប់៩៦នាក់។

photo_2020-04-02_18-49-49

នៅប៉ុន្មានម៉ោងមុនពេលលោកឌុយទែរតេចេញបទបញ្ជាឲ្យបាញ់សម្លាប់អ្នកល្មើសនឹងបម្រាមមិនឲ្យចេញពីផ្ទះមនុស្សជាង២០នាក់​ រស់នៅក្នុង សង្កាត់ ក្រីក្រមួយក្នុងរដ្ឋធានីម៉ានីលត្រូវបានប៉ូលិសចាប់ខ្លួនក្រោយពីពួកគេនាំគ្នាធ្វើបាតុកម្ម ដោយរិះគន់រដ្ឋាភិបាលថាមិនបានគិតគូរផ្តល់ ជំនួយជាម្ហូបអាហារដល់ប្រជាជនក្រីក្រ។

COVID-19-Quarantine_12_CNNPH

គួរបញ្ជាក់ថានៅក្នុងពេលបច្ចុប្បន្ននេះក្នុងចំណោមប្រជាជនសរុបទាំង១១០លាននាក់ នៅហ្វីលីពីនមានប្រមាណជាពាក់កណ្តាលត្រូវបានរដ្ឋាភិបាល ដាក់បម្រាមឲ្យស្ថិតនៅតែក្នុងផ្ទះហើយក្នុងចំណោមនោះមានរាប់លាននាក់ជាប្រជាជនក្រីក្រដែលត្រូវប្រឈមនឹងបញ្ហាជីវភាពយការរឹតត្បឹត មិនឲ្យចេញក្រៅ។