Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមានចាត់វិធានការលើក្រុមហ៊ុនឬម្ចាស់ប្រេងឥន្ធនៈណាដែលមិនព្រមបញ្ចុះថ្លៃ

Apr 04, 2020
ក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមានចាត់វិធានការលើក្រុមហ៊ុនឬម្ចាស់ប្រេងឥន្ធនៈណាដែលមិនព្រមបញ្ចុះថ្លៃ
Clinic narith

ក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងឲ្យម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅកម្ពុជាលក់១លីត្រតម្លៃ ២៣៥០រៀលសម្រាប់ប្រេង សាំងធម្មតានិងតម្លៃ ២៤៥០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ។

photo_2020-04-04_17-11-55

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ០១ មេសា បានកំណត់ឲ្យម្ចាស់ស្ថានីយ៍ឬដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសកម្ពុជាលក់១លីត្រតម្លៃ២៣៥០រៀលសម្រាប់ប្រេងសាំងធម្មតាEA92និង១លីត្រតម្លៃ ២៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត ។ ប៉ុន្តែកន្លងមកមន្ត្រីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានរកឃើញថាមានស្ថានីយ៍ឬ ដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួនបានបន្តលក់ប្រេងឥន្ធនៈជូនអតិថិជនរបស់ខ្លួនក្នុងតម្លៃដែលខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មហើយក៏មានស្ថានីយ៍ឬដេប៉ូមួយចំនួនទៀតត្រូវបានរកឃើញដែរថាបានលក់ប្រេងឥន្ធនៈកិបកេងលើបរិមាណនិងបន្លំផ្នែកគុណភាពជាដើម ។ ប្រឈមនឹងបញ្ហានេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មបានជូនដំណឹងមួយ ទៀតកាលពីថ្ងៃទី ០២ មេសាដោយព្រមានចាត់វិធានការលើក្រុមហ៊ុនឬម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈណាដែលរកឃើញថាបានលក់ប្រេងជូនអតិថិជនរបស់ខ្លួនក្នុងតម្លៃថ្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ខ្លួនឬលក់មិនគ្រប់លីត្រឬលក់បន្លំគុណភាពជាដើម។ វិធានការទាំងនោះមានជាអាទិ៍៖ការពិន័យអន្តរការណ៍ឬស្នើសុំបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នឬធ្ងន់ធ្ងរជាងនេះនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាតែម្តង ។ នោះប្រសិនបើម្ចាស់ស្ថានីយ៍ឬដេប៉ូលក់ប្រេងឥន្ធនៈនោះនៅតែបន្តប្រព្រឹត្តខុសពីសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។សូមបញ្ជាក់ថាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ០១ មេសា បានកំណត់ឲ្យម្ចាស់ស្ថានីយ៍ឬដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសកម្ពុជា លក់១លីត្រតម្លៃ២៣៥០រៀលសម្រាប់ប្រេងសាំងធម្មតា EA92និង១លីត្រតម្លៃ ២៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត ។ តម្លៃនេះបានធ្លាក់ចុះប្រមាណជា ៤០០ រៀលបើធៀបនឹងតម្លៃប្រេងឥន្ធនៈដែលកម្ពុជាបានកំណត់កាលពីមួយសប្តាហ៍មុនដែលក្នុង១លីត្រតម្លៃ ៣០៥០រៀល។ជាការកត់សំគាល់នេះគឺ ជាការធ្លាក់ថ្លៃជាគំហុកនៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជាដែលពុំធ្លាប់មានឡើយក្នុងរយៈពេលជាង២ទសវត្សន៍មកនេះ ។ ការធ្លាក់ថ្លៃនេះគឺ ស្របពេល ដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃជាគំហុកផងដែរដោយសារតែវិបត្តិកូវីដ១៩ ។ សូមបញ្ជាក់ដែរថាតម្លៃនេះគឺសម្រាប់លក់ តែរយៈពេលកន្លះខែប៉ុណ្ណោះពោលគឺចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ ២០២០​ នេះ។