Alynana Media Cambodia
Icon Collap
clinic narit

លោក សួស យ៉ារ៉ា តំណាងរាស្ត្រខេត្តព្រះវិហារបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែជូនដល់គណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ-១៩

Apr 04, 2020
លោក សួស យ៉ារ៉ា តំណាងរាស្ត្រខេត្តព្រះវិហារបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែជូនដល់គណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ-១៩
Clinic narith

(ភ្នំពេញ)៖ តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះបានប្រកាសរំលែកប្រាក់បៀវត្សរបស់ខ្លួនក្នុងមួយខែ ៤,០០០,០០០រៀល ចំនួន៦ខែជាប់ៗគ្នាគិតចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០ បរិច្ចាគជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះគឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕