Alynana Media Cambodia
Icon Collap
clinic narit

សេក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងអំឡុងពេលប្រ

Sang Kim | Apr 05, 2020
សេក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងអំឡុងពេលប្រ
Clinic narith

21285F7A-FBCF-4223-B78E-2C99E59A128B

ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន បង្កើត ក្រុមការងារ ចំពោះ កិច្ច គ្រប់គ្រង ការផ្គត់ផ្គង់ និង ថ្លៃទំនិញ យុទ្ធសាស្ត្រ ក្នុងអំឡុងពេល ប្រយុទ្ធ នឹង ជំងឺឆ្លង កូ វីដ -១៩ ។ ក្រុមការងារ ចំពោះ កិច្ច នេះ មាន សមាជិក ទាំងអស់ ២៦ រូប ដឹកនាំ ដោយ លោក ជូ វ ជិ ត្ត រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមាន កំណត់ មុខទំនិញ យុទ្ធសាស្ត្រ និង ទប់ស្កាត់ ការ ឡើងថ្លៃ យ៉ាងគំហុក នៃ ទំនិញ ដែលជា តម្រូវ ការចាំបាច់ ប្រចាំថ្ងៃ ទាំងនោះ ។

 

 បើតាម សេចក្ដីសម្រេច របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពី ថ្ងៃទី ៣ មេសា មាន ក្រុមការងារ នេះ មាន ភារកិច្ច កំណត់ ប្រភេទ ទំនិញ យុទ្ធសាស្ត្រ ដែលជា តម្រូវការ ប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា អង្ករ , អំបិល , បន្លែ , ត្រី , សាច់ , ម៉ាស់ , អាល់កុល , ថ្នាំពេទ្យ និង ឧបករណ៍ វេជ្ជសាស្ត្រ ។ ក្រុមការងារ ចំពោះ កិច្ច នេះ ក៏ ពិនិត្យ និង តាមដាន ស្ថានភាព តម្រូវការ និង ការផ្គត់ផ្គង់ ជាក់ស្ដែង រួមទាំង បរិមាណ តម្រូវ ការសរុប ទំនិញ យុទ្ធសាស្ត្រ ប្រចាំថ្ងៃ ដែរ ។ 

 

សេចក្ដីសម្រេច ដដែល បញ្ជាក់ទៀតថា ក្រុមការងារ ចំពោះ កិច្ច ត្រូវ ពិនិត្យ និង តាមដាន ពី ស្ថានភាព នៃ ការផ្គត់ផ្គង់ ទំនិញ យុទ្ធសាស្ត្រ នៅលើ ទីផ្សារ ទូទាំងប្រទេស និង តាមដាន ជាប្រចាំ អ្នកផ្គត់ផ្គង់ ទំនិញ យុទ្ធសាស្ត្រ សក្ដានុពល សំខាន់ៗ មួយចំនួន ។ ជាមួយគ្នានេះ ត្រូវ តាមដាន និង ធានាថា ការផ្គត់ផ្គង់ ទំនិញ យុទ្ធសាស្ត្រ មានដំណើរ ការល្អ និង ត្រូវ ត្រួតពិនិត្យ គុណភាព ទំនិញ ពិសេស អាល់កុល និង ម៉ាស់ ។ 

 

ដើម្បី ធានា នូវ តម្លៃ ទំនិញ ក្រុមការងារ ចំពោះ កិច្ច ត្រូវ តាមដាន និង គ្រប់គ្រង ថ្លៃទំនិញ ឲ្យ ស្ថិតក្នុង កម្រិត មួយ សមរម្យ ដែល អាច ទទួលយកបាន ក្នុងទិសដៅ ទប់ស្កាត់ ការឡើង ថ្លៃ គំហុក ។ ក្រុមការងារ ចំពោះ កិច្ច នេះ អាច ស្នើសុំ កិច្ចសម្របសម្រួល និង សហប្រតិបត្តិការ ពី គ្រប់ ក្រសួង - ស្ថាប័ន ពាក់ព័ន្ធ របស់ រដ្ឋាភិបាល ដៃគូ អភិវឌ្ឍន៍ និង ផ្នែក ឯកជន ។ 

 

 

សូមបញ្ជាក់ថា ក្រុមការងារ ចំពោះ កិច្ច គ្រប់គ្រង ការផ្គត់ផ្គង់ និង ថ្លៃទំនិញ យុទ្ធសាស្ត្រ ក្នុងអំឡុងពេល កូ វីដ -១៩ ទាំង ២៦ រូបនេះ មកពី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , ក្រសួងសុខាភិបាល , ក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សា អភិវឌ្ឍ កម្ពុជា រួមទាំង អ្នកពាក់ព័ន្ធ មួយចំនួន ៕

801D7743-774A-4782-AD30-C45A5E46D448F373A182-C858-474B-8A7F-E3396370DCC2214CD0CD-76B5-4AB9-86C0-FF7AE8BF1E050C8914AB-2A60-45E4-B519-0802BD47B5AF