(ភ្នំពេញ) ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធិ បញ្ជារឲ្យសមត្ថកិច្ចតាមចាប់បុរសម្នាក់ជាម្ចាស់ផ្ទះជួល ដែលបានចាប់នារីមានផ្ទៃពោះម្នាក់ចងដៃជាប់នឹងទ្វាររបង អោយបានឆាប់រហ័ស។
នេះបើតាមគណនេយ្យហ្វេសបុករបស់អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់»។
សូមរំលឹកថា៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ” ៕
ប្រភព: Khmer independent news