Alynana Media Cambodia
Icon Collap
clinic narit

លោក អា បេ នាយករដ្ឋមន្ត្រីជប៉ុនប្រកាសដាក់ខេត្ត និង ក្រុងមួយចំនួនក្នុងភាពអាសន្ន

Sang Kim | Apr 07, 2020
លោក អា បេ នាយករដ្ឋមន្ត្រីជប៉ុនប្រកាសដាក់ខេត្ត និង ក្រុងមួយចំនួនក្នុងភាពអាសន្ន
Clinic narith

នាយករដ្ឋមន្ត្រី ជប៉ុន នៅ ថ្ងៃទី ៧ ខែមេសា បានប្រកាស ដាក់ ជប៉ុន ក្នុង ភាពអាសន្ន ដើម្បី ប្រយុទ្ធប្រឆាំង ជាមួយ ជំងឺ រលាក សួត ដែល បង្កដោយ កូ រ៉ូ ណាវី រុស (COVID-19) ។ បន្ថែម ពីលើ នេះ ជប៉ុន ក៏បាន បញ្ចេញ ទឹកប្រាក់ គាំទ្រ សេដ្ឋកិច្ច ជិត ១ ទ្រី លាន ដុល្លារ ផងដែរ ។

 

តាម សេចក្តីប្រកាស មួយ លោក ស៊ិន ហ្សូ អា បេ នាយករដ្ឋមន្ត្រី ជប៉ុន បានប្រកាសថា ភាពអាសន្ន មានគោលដៅ លើផ្នែកខ្លះ មិនមែនជប៉ុនទាំងមូលឡើយ ។ តំបន់ ដែល ស្ថិតក្នុង ភាពអាសន្ន នេះ រួមមាន ទីក្រុង តូ ក្យូ ទីក្រុង អូ សា កា និង ខេត្ត ចំនួន ៥ ផ្សេងទៀត របស់ ជប៉ុន ។ បើ ធៀប ទៅនឹង ចំនួន ប្រជាជន ជប៉ុន សរុប គឺ ស្មើនឹង ៤៤ ភាគរយ ។ បើសិន គ្មាន ការប្រែប្រួល ទេ ការដាក់ រដ្ឋ ក្នុង ភាពអាសន្ន នេះ នឹង ធ្វើឡើង រយៈពេល ១ ខែ ។ នេះ បើតាម ការចុះផ្សាយ របស់ សារព័ត៌មាន Kyodo ។  4FF720BE-7386-42F5-A737-8979931F993C

 

នេះ គឺជា ការប្រកាសអាសន្ន លើកទីមួយ ជប៉ុន ដែល អាច រឹតត្បិត សិទ្ធិសេរីភាព របស់ ប្រជាជន ។ យ៉ាងណាក៏ដោយ ការប្រកាសអាសន្ន នេះ គឺ មិន តឹងរឹង ដូច ចិន ឬ បារាំង ខ្លាំងពេក ទេ ព្រោះ វា គ្មាន ការដាក់ពិន័យ ទៅលើ ប្រជាពលរដ្ឋ ជប៉ុន ។ ម្យ៉ាង អភិបាលក្រុង ឬ អាជ្ញា ធរមាន សិទ្ធិ ត្រឹមតែ អំពាវនាវ ឲ្យ ប្រជាជន ស្នាក់ នៅផ្ទះ និង ឲ្យ ជំនួញ មួយចំនួន បិទ បណ្តោះអាសន្ន តែប៉ុណ្ណោះ ។ ប៉ុន្តែ ការចាប់ បង្ខំ ឲ្យ គោរព អាច នឹង ធ្វើឡើង នៅពេល ក្រោយ ប្រសិនបើ ប្រជាជន នៅតែ មិន គោរព ។ 

 

ថ្លែង នៅក្នុង សភា លោក អា បេ បាន លើក ឡើយ យ៉ាង ដូច្នេះ ថា ៖ « ខ្ញុំ បានសម្រេច ប្រកាស ដាក់ រដ្ឋ ក្នុង ភាពអាសន្ន ដោយសារ យើង ឈានដល់ ចំណុច ជំងឺឆ្លង បាន រាតត្បាត លឿង និង សាយភាយ នៅ ទូទាំងប្រទេស និង កំពុង គំរាមកំហែង ជីវិត មនុស្ស និង សេដ្ឋកិច្ច » ។ 

 

បន្ថែម ពីលើ ការដាក់ ប្រទេស ក្នុង ភាពអាសន្ន រដ្ឋាភិបាល ជប៉ុន ក៏បាន បញ្ចេញ កញ្ចប់ ថ វិការ គាំទ្រ ប្រមាណ ជា ៩៩០ ពាន់ លាន ដុល្លារ ដែល ស្មើនឹង ២០ ភាគរយ នៃ ទំហំ សេដ្ឋកិច្ច សរុប របស់ ជ ប៉ុន ដើម្បី ជួយសង្គ្រោះ សេដ្ឋកិច្ច របស់ខ្លួន ដែល កំពុងតែ រងគ្រោះ ដោយសារ COVID-19 ។ 

 

 

សូមបញ្ជាក់ថា គិត មកទល់ពេលនេះ ជប៉ុន មាន ករណី COVID-19 សរុប ៤១១១ ករណី អ្នកស្លាប់ ៩៧ ករណី និង អ្នកជា សះស្បើយ មាន ចំនួន ៥១៤ ករណី ។ ទីក្រុង តូ ក្យូ មាន ចំនួន អ្នក ឆ្លង ច្រើនជាងគេ នៅ ជប៉ុន រហូតដល់ ប្រមាណ ជា ១២០០ ករណី ៕