សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា អំឡុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ គឺមិនត្រូវបានឈប់សម្រាកឡើយ ពោលគឺទាំងស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើការងារជាធម្មតា គោលបំណងគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ទាំងវិស័យឯកជន និងរដ្ឋបន្តធ្វើការងារដដែល។ ចំពោះថ្ងៃឈប់សម្រាកបុណ្យនេះ នឹងសងជំនួសវិញក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ចំពោះការរៀបចំសែនទទួលទេវតា គឺអនុញ្ញាតឱ្យធ្វើឡើងជាធម្មតា ប៉ុន្តែកាត់បន្ថយការធ្វើដំណើរ។