ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ថែទាំសុខភាពពាក់ព័ន្ធអាកាសធាតុត្រជាក់ប៉ុន្មានថ្ងៃនេះ វាអាចមានឥទ្ធិពលមិនល្អចំពោះសុខភាពព្រោះប្រឈមនឹងធ្លាក់ខ្លួនផ្ដាសាយនឹងហានិភ័យពាក់ព័ន្ធនឹងកូវីដ១៩ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ ទី១៣ ខែមេសានេះ។
លោករដ្ឋមន្ត្រីបានបញ្ជាកនៅក្នុងសន្និសីទសារព័ត៌មានថា៖
អាកាសធាតុអាប់អួរឬចុះត្រជាក់ពិតជាជះឥទ្ធិពលដល់សុខភាពប្រជាពលរដ្ឋយើងដូចជាលក្ខណៈមួយគឺការប្រែប្រួលអាកាសធាតុអាចបង្កហានិភ័យជាជំងឺផ្តាសាយជាទូទៅហើយសុំលើកជាសំណើរសំណូមពរប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នទាំងកូវីដ១៩បន្ថែមទៀត ។
ឯកឧត្តមបានបន្តបន្ថែមថាបងប្អូនមួយចំនួននៅពេលទទួលបានព័ត៌មានផ្សព្វផ្សាយរៀងរាល់ព្រឹកច្រើនមានការធ្វេសប្រហែសពេលលឺថាចំនួនឆ្លងតិចគាត់មិនសូវភ័យព្រួយបែរជាខ្វះការប្រុងប្រយ័ត្ន ។
យ៉ាងណាមិញលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកជាថ្មីថា ដើម្បីសុភមង្គលក្នុងគ្រួសារទាំងជៀសផុតកូវីដ១៩ និងជំងឺផ្តាសាយក្តីសូមបងប្អូនគោរពបទបញ្ជារបស់ក្រសួងសុខាភិបាលដើម្បីបញ្ជៀសនូវការឆ្លងដែលនាំឲ្យឈានដល់ការឆ្លងក្នុងសហគមន៍និងឈានដល់ការស្លាប់បើសិនឆ្លងច្រើននោះការគ្រប់គ្រងផ្នែកវេសាស្ត្រនឹងមិនមានលទ្ធភាពនោះទេ ។
ពេលចូលឆ្នាំថ្មីមិនគួរនិយាយពីសេចក្តីស្លាប់ទេប៉ុន្តែយើងខ្ញុំមានការព្រួយបារម្ភរឿងដែលអាចឆ្លងក្នុងសហគមន៍និងឈានដល់ការបាត់បង់ជីវិតនិងសូមឲ្យបងប្អូនប្រុងប្រយ័ត្ន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា: អំឡុងពេលចូលឆ្នាំខ្មែរដែលនឹងចាប់ផ្តើមនៅយប់នេះម៉ោង៨ជាងសូមពលរដ្ឋខ្មែរ នៅផ្ទះកុំធ្វើដំណើរចល័តជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងវីរុសមួយនេះ ៕