Alynana Media Cambodia
Icon Collap
clinic narit

កម្មការីនីត្រូវបានដាក់ដោយឡែកតាម ដានសុខភាពរយៈពេល១៤ថ្ងៃ បន្ទាប់ ពីមកពីស្រុកកំណេីតវិញ ...............................

Sang Kim | Apr 17, 2020
កម្មការីនីត្រូវបានដាក់ដោយឡែកតាម ដានសុខភាពរយៈពេល១៤ថ្ងៃ បន្ទាប់ ពីមកពីស្រុកកំណេីតវិញ ...............................
Clinic narith

នៅថ្ងៃត្រង់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២០នេះ កម្មករ កម្មការីនីមួយចំនួននៅតាមរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ ត្រូវបានអជ្ញាធរតម្រូវអោយធ្វើតាមវិធានការ ចត្តាឡីស័ក ដោយឃាត់ទុកដាក់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅអាគារដែលមន្ទីរការងារនិងអជ្ញាធរខេត្តរៀបចំក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មិនទាន់អនុញ្ញាតអោយចូលធ្វើការទេ ដើម្បីបង្ការ ពីការចម្លងមេរោគកូវីដ១៩។

photo_2020-04-17_13-56-59 (2)

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្ដី ជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ម្ចាស់ផ្ទះជួលក្នុងដែនសមត្ថកិច្ចខេត្ត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថានភាពជំងឺកូវីដ ១៩ ស្ថិតក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យមានការចម្លងរាតត្បាត ចូលក្នុងសហគមន៍ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលមិន បានគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណ៌ជាតិខ្មែរ ដែលមានការសម្រក ចេញទៅស្រុកកំណើតកន្លងមកនេះ។

ដើម្បីបង្ការហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ចំពោះកម្មករ/កម្មការិនី ដែលអវត្តមាន និងបានវិលត្រឡប់មកកន្លែងធ្វើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ពួកគាត់វិញ នោះ ត្រូវចាត់វិធានការលើបុគ្គលទាំងនោះដោយត្រូវតែដាក់ខ្លួនឱ្យដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុងរយៈ ពេលចំនួន ១៤ ថ្ងៃជាចាំបាច់ ដោយមានការតាមដានគ្រប់គ្រាន់ពីស្ថាប័នពាក់ព័ន្ធ។ ដូច្នេះដើម្បីអនុវត្តវិធានប្រកបដោយប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះបានធ្វើការណែនាំដូចខាងក្រោម៖

១. ចំពោះម្ចាស់ ឬនាយកសហគ្រាស ត្រូវមានបញ្ជីឈ្មោះកម្មករនិយោជិតដែលអវត្តមាន និងចាត់បញ្ជូនបុគ្គលទាំងនោះទៅមណ្ឌលដាក់ ខ្លួនឱ្យដាច់ដោយឡែកចត្តាឡីស័ក សុខាភិបាលរយៈពេល ១៤ ថ្ងៃមុនអនុញ្ញាតឱ្យចូលបម្រើការងារវិញ។

២. ចំពោះកម្មករនិយោជិត៖ , ចំពោះកម្មករនិយោជិត ដែលអវត្តមាន ត្រូវស្ម័គ្រចិត្តដាក់ខ្លួនឱ្យដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុង រយៈពេលចំនួន ១៤ ថ្ងៃជាចាំបាច់ និងចូលរួមសហការតាមការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ។

សូមអរគុណ
photo_2020-04-17_13-57-00photo_2020-04-17_13-57-00 (3)photo_2020-04-17_13-56-59photo_2020-04-17_13-57-00 (2)