Alynana Media Cambodia
Icon Collap
clinic narit

សមាជិក​ព្រឹទ្ធសភា​ បានអនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​នៅព្រឹកនេះ

Sang Kim | Apr 17, 2020
សមាជិក​ព្រឹទ្ធសភា​ បានអនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​នៅព្រឹកនេះ
Clinic narith

​នៅក្នុង​សម័យប្រជុំ​វិសាមញ្ញ​មួយ​នៅវេលា​ព្រឹក​នេះ សមាជិក​ព្រឹទ្ធសភា​ទាំងអស់​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​» ដែល​រុញ​ច្បាប់​នេះ​ទៅដល់​ដំំ​ណាក់​កាល​ចុងក្រោយ​នៃ​ការអនុម័ត​និង​មាន​សុពល​ភាពជា​ផ្លូវការ​។​

សម័យប្រជុំ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ពុធ បានបញ្ចប់​ការសិក្សា​របស់ខ្លួន​ស្តីពី ច្បាប់​ស្តីពី «​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​» ហើយ​បាន​លើកឡើងថា ច្បាប់​នេះ​មិនបាន​រំលោភ​រដ្ឋធម្មនុញ្ញ​ឬ​ច្បាប់​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​មុនពេល​ការបោះឆ្នោត សមាជិក​ព្រឹទ្ធសភា​ទាំង ៥៤ បាន​ជជែក​ដេញដោល​គ្នា​និង​បង្ហាញ​ទស្សនៈ​របស់ខ្លួន​លើ​សេចក្តីព្រាងច្បាប់​។ ក្នុងអំឡុងពេល​ប្រជុំ​អ្នកតំណាង​ទាំង​អស់នៃ​ក្រុម​ពិភាក្សាបាន​សម្តែង​ការគាំទ្រ​ដល់​សេចក្តីព្រាងច្បាប់​នេះ ។​

C6_2020-04-15_2
 
ឯកឧត្តម ខៀវ មុត សមាជិក​ព្រឹទ្ធសភា​និង​ជា​អតីត​រដ្ឋលេខាធិកា​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​៖« ច្បាប់​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ COVID-19»​។​

​លោកឯកឧត្តម​បន្តថា​៖ «​ច្បាប់​ក៏​អាចមាន​ប្រយោជន៍​ផងដែរ​នៅពេល​អនាគត​នៅពេល​មាន​អាសន្ន​ដទៃទៀត​ដូច​ជាការ​រាតត្បាត​កើតឡើង​ម្តងទៀត ឬ​សង្គ្រាម​ជាដើម​» ។​

​ជាមួយគ្នានេះដែរ ឯកឧត្តមសុខ ឥសាន ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់ទៀត​និង​ជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នៅក្នុង​អង្គ​ប្រជុំបាន​ច្រានចោល​ការចោទប្រកាន់​ដែលថា ច្បាប់​នេះ​នឹងត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​ដើម្បី​គាបសង្កត់​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាជន​។​

​លោក បាន​មានប្រសាសន៍ថា​៖« គោលបំណង​ដែល​នៅ​ពីក្រោយ​ច្បាប់​នេះ​គឺ​ដើម្បី​ការពារ​ជីវិត​និង​ផលប្រយោជន៍​របស់​ប្រជាជន​ក៏ដូចជា​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ក្នុង​រយៈពេល​វែង​យូរអង្វែង​» ។​

​ឯកឧត្តម សុខ ឥសាន បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ប្រទេស​ជាច្រើន​នៅលើ​សកលលោក រួមទាំង​ប្រទេស​លោកខាងលិច​ផងដែរ​បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រួចទៅហើយ​។​

​យោងតាម​ការ​ឲ្យ​ដឹង​របស់ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ ដែល​ទទួលបាន​អនុ​ម​ត្ត​ជា​ឯក​ច្ឆ​ន្ច​ពីស​ភា​ជាន់ខ្ពស់​នឹងត្រូវ​ដាក់ជូន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យឡើងវិញ​មុនពេល​ដាក់ជូន​ព្រះមហាក្សត្រ​ឬ​ប្រមុខរដ្ឋស្តីទី​ដើម្បី​ចុះហត្ថលេខា ដើម្បី​ក្លាយជា​ច្បាប់​ធរមាន​៕

-2