ក្រុមពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅកាន់ព្រៃមួយកន្លែងក្នុងសង្កាត់បាយបីនៃទីក្រុងនីងជីនៃតំបន់ស្វយ័តទីបេភាគនិរតីប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពន្លត់ភ្លើងដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។ ភ្លើងឆេះព្រៃបានប៉ះពាល់ដល់ផ្ទៃដី ៧ គីឡូម៉ែត្រក្រឡាគិតត្រឹមម៉ោង ៥ ល្ងាច។ ថ្ងៃព្រហស្បតិ៍។ ប្រជាជនដែលរស់នៅជុំវិញតំបន់នោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាពហើយមិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនបានអោយដឹងថាបុគ្គលិកជាង ២.៦០០ នាក់កំពុងធ្វើការពន្លត់ភ្លើង។ ទីក្រុងនីងជីដែលជាទីក្រុងទេសចរណ៍មួយនៅទីបេដែលគេស្គាល់ថាជាផ្កាព័រនៅនិទាឃរដូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើចំនួន ៥០ ភាគរយ។
ប្រភព : CGTN