Alynana Media Cambodia
Icon Collap
clinic narit

ដំណឹងល្អបន្តទៀតហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត

Sang Kim | Apr 17, 2020
ដំណឹងល្អបន្តទៀតហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត
Clinic narith

ថ្ងៃនេះក្រសួងប្រកាសដំណឹងល្អបន្តទៀតហើយ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ ហើយពិសេសពុំមានករណីអ្នកឆ្លងថ្មីទេ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

 ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន៖

* ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។

* បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ។

* បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង។

E9779E3F-65B1-4AFD-B5F6-ED30A84DA56B

1BDD450E-7221-4898-AB01-098B0EFFB167