Alynana Media Cambodia
Icon Collap
clinic narit

ធ្វើការពីផ្ទះនៅក្នុងសម័យកាលជម្ងឺកូវីដ-១៩ ត្រូវមានលក្ខខណ្ឌ២សំខាន់ៗ៖

Sang Kim | Apr 19, 2020
ធ្វើការពីផ្ទះនៅក្នុងសម័យកាលជម្ងឺកូវីដ-១៩ ត្រូវមានលក្ខខណ្ឌ២សំខាន់ៗ៖
Clinic narith

ការធ្វើការពីចម្ងាយដោយប្រើជំនួយប្រព័ន្ធបច្ចេកវិទ្យា​ (Telework) អនុញ្ញាតឲ្យបុគ្គលិកមានជម្រើសបំពេញការងារនៅតាមកន្លែង ដែលសមស្រប (ផ្ទះ ហាងកាហ្វេ កន្លែងធ្វើការរួម)។ Teleworkរាប់បញ្ចូលការធ្វើការពីចម្ងាយនៅក្នុង អំឡុងពេលណាមួយនៃម៉ោង ការងារ ក៏ប៉ុន្តែមិនរាប់បញ្ចូលការងារដែលធ្វើនៅពេលមានទស្សនកិច្ចការងារផ្លូវការ ឬការងារចល័តនោះទេ។ ទោះបីជាយ៉ាងណា ក៏ដោយTeleworkមិនសមស្របសម្រាប់បុគ្គលិកដែលបម្រើការនៅក្នុងវិស័យកម្មន្តសាល ដឹកជញ្ជូន សំណង់ ម្ហូបអាហារ និងភេស  ជ្ជៈ និងពាណិជ្ជកម្មឡើយ។ ជាធម្មតា បុគ្គលិក ដែលបម្រើការនៅក្នុងការិយាល័យជាអ្នក ដែលទទួលបានផលប្រយោជន៍ ច្រើនបំផុត ពីការងាប្រើប្រព័ន្ធឌីជីថល។Teleworkតម្រូវឲ្យមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពអាចជម្រុញ ការប្រើប្រាស់ កម្មវិធីឌីជីលតាម រយៈ ការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងឌីជីថល។

ទោះបីជាTeleworkគឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយក្រៅពីការធ្វើការនៅនឹងកន្លែង វាក៏បង្កនូវហានិភ័យខ្លះៗ ទាក់ទងនឹងបញ្ហាសុ វត្ថិភាពបច្ចេកវិទ្យា ដែលទាមទារឲ្យមានដំណោះស្រាយដ៏ត្រឹមត្រូវ។ ការសិក្សាបានបង្ហាញថាTeleworkអាចលើកកម្ពស់ សមត្ថភា ពរបស់បុគ្គលិក កាត់បន្ថយផលរំខានពីការធ្វើដំណើរទៅធ្វើការ កាត់បន្ថយការចំណាយនៅក្នុងការិយាល័យ និង កាត់ បន្ថយ កម្រិត គ្រប់គ្រងបុគ្គលិក ដោយងាកមកផ្តោតលើលទ្ធផលការងារវិញ។ ការផ្លាស់ប្តូរពីការគ្រប់គ្រងបែបមីក្រូ ទៅ​​ផ្តោតលើគុណភាពការងារ អនុញ្ញាតឲ្យថ្នាក់ដឹកនាំផ្តល់ទំនុកចិត្តដល់បុគ្គលិករបស់ពួកគេ ដែលធ្វើឲ្យបុក្គលិកទាំងនោះកាន់តែមានស្វ័យភាពនិងភាពបត់បែន ដើ ម្បីធ្វើការងារឲ្យបានកាន់តែល្អ។ ការផ្លាស់ប្តូររបៀបធ្វើការនេះត្រូវការការកែស​ម្រួ​ល​​ក្របខ័ណ្ឌច្បាប់ការងារ និងការវិនិយោគមូលធន ទៅ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីភាពតភ្ជាប់។ 

 

Telework គួរជាផ្នែកមួយនៃផែនការគ្រាសន្ននៅគ្រប់អង្គភាពទាំងអស់ ដើម្បីតទល់នឹង ព្រឹត្តិការណ៍ ដែលកើតឡើងមិនបានព្រាងទុ កជាយថាភាពណាមួយ។ នៅក្នុងសម័យកាលជម្ងឺរាតត្បាតសកលកូវីដ-១៩ អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ដល់ ក្រុមហ៊ុននានាឲ្យងាកមកអនុវត្តការធ្វើការពីចម្ងាយដើម្បីបន្តសកម្មភាពអាជីវកម្មរបស់ខ្លួន ខណៈពេលត្រូវការពារសុខភាពបុគ្គលិកតា មរយៈគម្លាតសង្គម។ ការផ្លាស់ប្តូរបែបឌីជីថលនេះមានលក្ខណៈខុសប្លែកពីប្រទេសមួយទៅប្រ​ទេសមួយទៀតទៅតាម ស្ថានភាព ក្នុងប្រទេសរៀងៗខ្លួន។ ការឆ្លើយតបរបស់កម្ពុជាទៅលើជម្ងឺរាតត្បាតសកលមួយនេះ ដោយការងាកមកធ្វើការតាមបែបTeleworkមានលក្ខណៈគួរឲ្យកត់សម្គាល់។ ដោយមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើប អ៊ីនធឺណែត និងបណ្តាញទំនាក់ទំនងសង្គមច្រើន ប្រជាជនកម្ពុជាវ័យក្មេងគឺពិតណាស់ជាអ្នកទទួលយកបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ទំនើបទាំងនេះ។ នៅក្នុងអំឡុងពេលដាក់ខ្លួនឯងឲ្យ នៅដាច់ដោយឡែក ការបញ្ជាទិញនិងទូទាត់ប្រាក់លើម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងទេសនានា ត្រូវបានធ្វើឡើង យ៉ាងងាយ ស្រួល ដោយប្រើសេវាកម្មដឹកជញ្ជូននិងកម្មវិធីទូទាត់ប្រាក់នៅលើទូរស័ព្ទដៃ។ បន្ថែមពីលើសេវាកម្មដឹកជញ្ជូនម្ហូបអាហារនេះ នៅក្នុងវិស័យ​ការ​​ទូត​ឯណោះវិញ ថ្នាក់ដឹកនាំក្នុងតំបន់ក៏បានប្រើប្រាស់ប្រព័ន្ធTeleconferenceដើម្បីផ្លាស់ប្តូរ​ជម្រើស​គោលនយោបាយនៅក្នុង «កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩» កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២០ ផងដែរ។

 

Telework ដែលជារបៀបធ្វើការពីចម្ងាយនោះ បានបង្ហាញពីរបៀបរស់នៅដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈ សម្បត្តិ​សំខាន់ៗពីរគឺ មានឯករាជ្យភាពផ្នែកទីតាំង និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំពេញការងារ។ ការធ្វើការបែប​នេះ​​តម្រូវ​ឲ្យ​​​មានការតភ្ជាប់អ៊ីនធឺណែតដែលមានល្បឿនលឿននិងមានស្ថិរភាពដើម្បី​អាចប្រើ​កម្មវិធី​កុំព្យូ​ទ័រជំនួយ​សម្រាប់ការ​គ្រប់​គ្រង​​និងការ​ទំនា​ក់​ទំនង។ ​កម្មវិធីទាំងនោះមានដូចជាZoom Skype Google Hangouts/Drive/Documents Slack Ding Talk។ល។ កម្មវិធីសម្រាប់ ធ្វើការទាំងនេះអាចប្រើជំនួសបណ្តាញសង្គមប្រចាំថ្ងៃដូចជាWhatsApp TelegramនិងWeChatជាដើម។ លក្ខណៈពិសេសរបស់ កម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃទាំងនេះ គឺអាចប្រើដើម្បីផ្ញើឯកសារ ចែករំលែកអេក្រង់កុំព្យួទ័របានរហ័សទាន់ចិត្ត ក៏ដូចជាជំនួសការប្រា ស្រ័យទាក់ទងទល់មុខគ្នាផងដែរ។

លើសពីនេះទៀត យើងអាចប្រើនិងគ្រប់គ្រងកម្មវិធីទាំងនេះតាមរយៈទូរស័ព្ទដៃរបស់យើង នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ អរគុណចំពោះភាពរីកចម្រើននៃល្បឿននិងទំហំស្តុកទុករបស់ប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឲ្យយើងអាចបង្កើតការិ​យាល័យចល័តផ្ទា​ ល់ខ្លួន​នៅគ្រប់ទីកន្លែងដែលយើងទៅដល់។ ភាពបត់បែននៃរបៀបធ្វើការនេះបានជះឥទ្ធិពលយ៉ាងសំខាន់​​ ​ដល់របៀបនៃការរស់នៅ​របស់​​យើង។ ជំនួសឲ្យការប្រញាប់ប្រញាល់ទៅការិយាល័យដើម្បីស្វែងរកឯកសារបន្ទាន់មួយ យើងអាចរកឃើញឯកសារនោះ​នៅ​លើ​ ទូរស័ព្ទ​ដៃរបស់យើងវិញ មិនថានៅផ្ទះ នៅក្នុងឡានតាក់ស៊ី នៅឆ្នេរសមុទ្រ ឬក៏នៅក្រៅប្រទេសនោះទេ។

 ការធ្វើការពីចម្ងាយបានបង្កើនប្រសិទ្ធភាពការងារ ហើយវានឹងនៅតែបន្តនៅពេលដែលវប្បធម៌ធ្វើការងារបែបនេះកាន់តែរីកចម្រើន​​ទៅ​មុខ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនវិស័យទាំងអស់សុទ្ធតែអាចទទួលផលពីTeleworkបាននោះទេ ដោយសារតែការងារ ខ្លះ តម្រូវឲ្យបុគ្គលិកមានវត្តមាននៅកន្លែងធ្វើការ។ ម្យ៉ាងវិញទៀត នៅទីបញ្ចប់ មនុស្សនៅតែត្រូវការប្រាស្រ័យទាក់ទងទល់មុខគ្នា​ដើម្បី បណ្តុះទំនាក់ទំនងឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងក្រុមនិងភាពជាអ្នកដឹកនាំ។ ជាមួយនឹងទឡ្ហីករណ៍ ដែលបានលើកឡើងទាំងពីរ នេះ​ អង្គភាពគួរព្យាយាមស្វែងរកជម្រើសដ៏សមស្របបំផុតរវាងការធ្វើការពីច​ម្ងា​យ​​​​​​​​និង​​ការធ្វើការនៅការិយាល័យ។ បុគ្គលិកណា ដែល មិនចាំបាច់មានវត្តមាននៅកន្លែងធ្វើការ មិនគួរត្រូវបានបង្ខំឲ្យមកចុះបញ្ជីវត្តមាននៅកន្លែងធ្វើការនោះទេ ផ្ទុយទៅវិញ​ គួរត្រូវបានផ្តល់ ជម្រើសក្នុងការសម្រេចភារៈកិច្ចឲ្យបានល្អទៅតាមពេលវេ​លា​​​​​​​និងទីតាំងដែលពួកគេពេញចិត្ត។

ដើម្បីទទួលបានជោគជ័យ ថ្នាក់ដឹកនាំគួរចាប់ផ្តើមបើកចិត្តទូលាយដោយផ្តោតជាសំខាន់ទៅលើលទ្ធផលការងារជាជាងចំនួនម៉ោងធ្វើ ការនៅក្នុងការិយាល័យ ដែលជាទំនៀមទម្លាប់ចាស់គំរិលមួយ។ លើសពីនេះទៀត ការទំនាក់ទំនង រវាងសមាជិកក្រុម នឹងធានាដល់ ការធ្វើការបែប​Teleworkប្រកបដោយចីរភាព។ ជាមួយនឹងគម្រូធ្វើការប្រកបដោយនវានុវត្តន៍នេះ ជំនួសឲ្យការធ្វើការឲ្យគ្នា ទៅវិញ ទៅមក យើងនឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការឲ្យពួកយើងវិញ!

 

អត្ថបទោះ CHHEM Siriwat  Master in Digital Technology Management (MDTM)

បកប្រែ៖ Sun Molika

កែម្រួល៖ alynana.com