Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាលប្រសិទ្ធនាមឈ្មោះផ្លូវ២០០៤ ថ្មី

Sang Kim | Apr 19, 2020
រាជរដ្ឋាភិបាលប្រសិទ្ធនាមឈ្មោះផ្លូវ២០០៤ ថ្មី
Clinic narith

 ផ្លូវម៉ៃដាដែលគេគ្រប់គ្នាហៅថាផ្លូវ២០០៤ នឹងត្រូវប្តូរឈ្មោះថ្មីទៅជា«មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់ សំអុល»រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្តូរឈ្មោះផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។នេះបើតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ 

យោងតាមទីស្តីការគណៈរដ្ឋមន្ត្រីជ្រាបជូនជាដំណឹងថា រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតិឱ្យប្រសិទ្ធនាមផ្លូវ២០០៤ ដែលត្រូវប្តូរឈ្មោះថ្មីនេះ ចាប់ពីចំណុចមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង៤៤៥០ម៉ែត្រ និងមានទទឹងប្រវែង២០ម៉ែត្រ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងត្រូវប្តូរឈ្មោះទៅជា “ មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ”

 

B94BF86F-37B1-408C-A59A-3BAD7290EB11

59CB8FA1-7A0A-4980-90F7-337DEE053940

89D2A7E2-AD7C-4232-B36E-9A27164479F6