Alynana Media Cambodia
Icon Collap
clinic narit

ធនាគារ​ពិភព​លោក​ កំពុងព្រួយបារម្ភដល់បណ្ដាល ប្រទេស​កំពុង​អភិវឌ្ឍ

Sang Kim | Apr 23, 2020
ធនាគារ​ពិភព​លោក​ កំពុងព្រួយបារម្ភដល់បណ្ដាល ប្រទេស​កំពុង​អភិវឌ្ឍ
Clinic narith

ធនាគារពិភពលោក​ (World Bank) បាននិយាយនៅថ្ងៃពុធ​ ទី២២​ មេសាថា​ បណ្តាប្រទេសកំពុងអភិវឌ្ឍ ​កំពុងតែបាត់បង់ប្រភពចំណូលដ៏សំខាន់មួយ​ ដោយសារជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រងមេរោគរាតត្បាត​ បណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក​ បានបិទទ្វារចាក់សោរប្រទេស​ និងក្រុងមនុស្សឲ្យនៅតែក្នុងផ្ទះ វិធានការនេះ​ កាត់បន្ថយយ៉ាងខ្លាំងនូវចរន្តសាច់ប្រាក់​ ដែលកម្មករធ្វើការនៅបរទេស​ ផ្ទេរទៅកាន់ក្រុមគ្រួសារនៅប្រទេសកំណើត

ការផ្ទេរសាច់ប្រាក់​ ត្រូវគេរំពឹងថានឹងធ្លាក់ចុះប្រមាណជា​ ២០% ​នៅទូទាំងពិភពលោក​ ក្នុងឆ្នាំ២០២០ នេះ វា​ គឺជាការធ្លាក់ចុះដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ​ ដោយសារវិធានការបិទប្រទេស​ ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចសកល​ និងការបាត់បង់ការងារ ទាំងនេះ​ គឺជាឧបសគ្គរារាំងបុគ្គលិក​-កម្មករ​ ដែលធ្វើការនៅបរទេស​ មិនអាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅប្រទេសកំណើតបាន

1020D903-8A91-4E52-9F85-FE79C8A98DFFលោក​ David Malpass ប្រធានទូទៅរបស់​​ធនាគារពិភពលោក ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ការផ្ទេរប្រាក់​ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ១៩​ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្ញើប្រាក់ទៅប្រទេសកំណើត​ ហើយបញ្ហានេះទំនងជាមិនអាចដោះស្រាយបានក្នុងពេលឆាប់ៗនោះទេ នេះ​ គឺជាការបញ្ជាក់បន្ថែមរបស់លោក​ David Malpass

បើតាមរបាយការណ៍របស់ធនាគារពិភពលោក​ ការផ្ទេរប្រាក់សរុប​ ទំនងជាធ្លាក់ចុះដល់ចំនួន​ ៤៤៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២០​ ពីចំនួន​ ៥៥៤​ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

យ៉ាងណាក៏ដោយ​ ក្នុងពេលមានវិបត្តិកូវីដ១៩ គេគិតថា​ ចរន្តផ្ទេរប្រាក់​ នឹងនៅតែជាប្រភពចំណូលដ៏សំខាន់​ និងកាន់តែសំខាន់លើសដើម​ សម្រាប់ក្រុមប្រទេសដែលមានប្រាក់ចំណូលទាប​ និងមធ្យម បើយោងតាមរបាយការណ៍ខាងលើដដែល​ នៅពេលមានវិបត្តិកូវីដ១៩​ ការវិនិយោគផ្ទាល់ពីបរទេស​ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប​ និងមធ្យម​ នឹងធ្លាក់ចុះ​ ហើយអាចធ្លាក់ចុះច្រើនជាង​ ៣៥%​

8707FD9A-D8B6-4EAC-86E7-049B32935E8Fទាក់ទងរឿងនេះ​ លោកឌីលីព រ៉ាដ្ឋា (Dilip Ratha) អ្នកដឹកនាំធ្វើរបាយការណ៍របស់ធនាគារពិភពលោក​ បានប្រាប់អ្នកយកព័ត៌មានថា​ ការធ្លាក់ចុះបែបនេះ​ ពិតជាមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងប្រវត្តិសាស្ត្រ ជាមួយគ្នានេះ​ លោកបន្ថែមថា​ ការធ្វើចំណាកស្រុកក៏អាចនឹងធ្លាក់ចុះផងដែរដោយសារតែវិបត្តិកូវីដ១៩។

នៅក្នុងប្រទេសខ្លះ​ ការបាត់បង់ប្រាក់ទទួលបានពីបុគ្គលិកកម្មករនៅក្រៅប្រទេសមានចំនួនមួយភាគបួន​ ឬក៏សឹងស្មើមួយភាគបី​ នៃផលិតផលក្នុងស្រុកសរុប ប្រទេសទាំងនោះ​ មានជាអាទិ៍​ ស៊ូដង់ខាងត្បូង​ ហៃទី​ នេប៉ាល់​ និងតុងហ្គាជាដើម027C72B5-08FD-4374-A5C8-43687CACEA5B

គួរគូសបញ្ជាក់ជូនថា​ លំហូរប្រាក់បញ្ញើ​ ត្រូវគេរំពឹងថានឹងធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅអឺរ៉ុប ​និងអាស៊ីកណ្តាល​ ដែលមានចំនួនប្រមាណជា​ ២៧,បន្ទាប់មកគឺអនុតំបន់អាហ្វ្រិកសាហារ៉ា​ មាន​ ២៣,ហើយនិងអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមានចំនួន​ ១៣ %​