វីរុសកូរ៉ូណា ឬ ហៅថាវីរុសកូវីដ ១៩នោះនាពេលបច្ចុប្បន្ននេះកំពុងប៉ះពាល់ដល់ ២១០ ប្រទេសលើពិភពលោក។ វីរុសនេះបានឆ្លងរាតត្បាតយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយះការក្អកក្រដាស់ ពីអ្នកផ្ទុក់វីរុសនេះទៅបុគ្គលមួយផ្សេងទៀតយ៉ាងរហាស់បំផុត។
ទោះបីនៅប្រទេសកម្ពុជាយើងប្រមាណដប់ថ្ងៃជាងចុងក្រោយនេះ មិនមានការរកឃើញករណីឆ្លងថ្មីក៏ពិតមែន តែនៅបណ្ដាលប្រទេសនានាលើកសកលលោកកំពុងមានការឆ្លងជាច្រើនជារៀងរាល់ថ្ងៃ។
យោងតាមបណ្តាញផ្សព្វផ្សាយ លំដាប់ពិភពលោ Worldometer នៅថ្ងៃទី ២៨ មេសា ២០២០នេះ បានអោយដឹងថាអ្នកឆ្លងនៅជុំវិញពិភពលោកបានកើនដល់ទៅ 3,086,832 នាក់ ក្នុងនោះផងដែរមានករណីជាសះស្បើយ ចំនួន 935,108 នាក់ និងស្លាប់ចំនួន 212,665 នាក់ ។ នេះជាព័ត៌មាន ដែលបណ្តាញព័ត៌មាន LNN ទទួលបាន។