Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរខេត្តកណ្តាលបានប្រាប់ទៅមន្ត្រីវៀតណាមឲ្យរុះរើតង់ដែលបានសាងសង់នៅតាមតំបន់ព្រំដែន

Sang Kim | Apr 28, 2020
អាជ្ញាធរខេត្តកណ្តាលបានប្រាប់ទៅមន្ត្រីវៀតណាមឲ្យរុះរើតង់ដែលបានសាងសង់នៅតាមតំបន់ព្រំដែន
Clinic narith

កណ្តាល  អាជ្ញាធរ ខេត្តកណ្តាល បាន ប្រាប់ ទៅ មន្ត្រី វៀតណាម ឲ្យ រុះរើ តង់ ដែល បាន សាងសង់ នៅក្នុង តំបន់ មិនទាន់ឯកភាពគ្នា ក្នុងការ វាស់វែង ខណ្ឌសីមា បោះបង្គោល ព្រំដែន នៅតាម ខ្សែ បន្ទាប់ ព្រំដែន តំបន់ ប៉ុស្តិ៍ ដំបូក ចែវ ស្រុក កោះធំ ដែលឈម ជាមួយ ស្រុក អាន ភូ ខេត្ត អាន យ៉ាង ប្រទេស វៀតណាម 

លោក  ត្ត  សេនីយ៍ ត្រី ឈឿន សុចិ ត្ត ស្នងការ នគរបាល ខេត្តកណ្តាល បាន មានប្រសាសន៍ កាលពី ថ្ងៃ ចន្ទ ថា រូបលោក រួមនិង កម្លាំង នគរបាល ខេត្ត មេបញ្ជាការ វរៈ ការពារ ព្រំដែន លេខ ៦០៥ អធិការ ស្រុក និង កម្លាំង ប៉ុស្តិ៍ ជាច្រើន នាក់ កាលពីថ្ងៃអាទិត្យ បាន ចុះ ពិនិត្យ ស្ថានភាព នៅតាម ខ្សែបណ្តោយ បន្ទាត់ ព្រំដែន រវាង កម្ពុជា - វៀតណាម ស្រប ពេលដែល មានការបិទ ច្រកព្រំដែន រវាង ប្រទេស ទាំងពីរ ដោយ មិន ឲ្យ ប្រជាពលរដ្ឋ  ជាតិ សាសន៍ ដទៃទៀត ចេញចូល ក្នុងកំឡុងពេល មានការឆ្លង វីរុស កូ វីដ ១៩  42BB895A-4912-4119-A0CC-2131CADB837C

 លោក បន្តថា នៅពេល ចុះ ពិនិត្យ នោះ កម្លាំង សមត្ថកិច្ច ក៏ បានឃើញ មន្ត្រី វៀតណាម ដែលជា អ្នកប្រចាំការ ទប់ស្កាត់ ការចេញចូល របស់ ប្រជាជន នៅ តំបន់ ព្រំដែន នោះ បាន បោះតង់ ចំនួន  កន្លែង នៅ កៀក ជាប់ នឹង បន្ទាត់ ព្រំដែន ដែល មិនទាន់ឯកភាពគ្នា លើ វាស់វែង កំណត់ បង្គោល ព្រំដែន នៅឡើយ ហេតុដូច្នេះ ទើប កម្លាំង សមត្ថកិច្ច កម្ពុជា បាន ប្រាប់ ទៅខាង ភាគីវៀតណាម ទាំងនោះ ឲ្យ រុះរើ ចេញពី ទីតាំង នោះ ដោយ រក្សា គម្លាត ពី ៣០០ ទៅ ៥០០ ម៉ែត្រ  

លោក ថា  « ខាង វៀតណាម គាត់ បានធ្វើ តង់ យាម របស់គាត់ ដោយ ដាក់ មន្ត្រី ពីរ បីនាក់ ប្រចាំការ ដើម្បី ពង្រឹង ការចេញចូលរបស់ ប្រជាពលរដ្ឋ និង ជនជាតិ ដទៃ នៅតាម ខ្សែ ព្រំដែន នោះដែរ … ប៉ុន្តែ កន្លែង ខ្លះ គាត់ សង់ កៀក នឹង ខ្សែបន្ទាត់ ព្រំដែន បើទោះ គាត់ សង់ ក្នុង ដី របស់គាត់ ក៏ដោយ ដូច្នេះ យើង បានស្នើ ឲ្យ គាត់ រុះរើ ចេញ និង រក្សា គម្លាត តាម គោលការណ៍ ពី ៣០០ទៅ ៥០០ ម៉ែត្រ ហើយ ពួកគាត់ ក៏បាន ឯកភាព រុះរើ ចេញ អស់ហើយ » 

7209841E-6F06-4673-A521-426A392FB9C0បើតាម លោកស្នងការ ខេត្ត ខ្សែបន្ទាត់ ព្រំដែន រវាង ខេត្តកណ្តាល ជាប់ ខេត្ត អាន យ៉ាង ប្រទេស វៀតណាម មាន ប្រវែង ២៩,គីឡូម៉ែត្រ  លោក បាន បន្ថែមថា សម្រាប់ ស្ថានភាព ការរស់នៅ របស់ ប្រជាពលរដ្ឋ នៅតាម ព្រំដែន ប្រទេស ទាំងពីរ មានសភាព ស្ងប់ស្ងាត់ ជាធម្មតា ដោយ ពុំមាន ការសាងសង់ សំណង់ រឹង  ការដាំ ដំណាំ ផ្សេងៗ ដែល រំលោភបំពាន ចូលក្នុង ទឹកដីភាគី ណាមួយ ឡើយ 

អធិការនគរបាល ស្រុក កោះធំ លោក វរៈសេនីយ៍ឯក  ស៊ឹម ឃាង បាន បដិសេធ អត្ថាធិប្បាយ បន្ថែម ជុំវិញ ករណីនេះ ខណៈមេបញ្ជាការ វរៈ ការពារ ព្រំដែន លេខ ៦០៥ លោក វរៈសេនីយ៍ឯក គឹម ស្រៀ  និង អាជ្ញាធរខេត្ត អាន យ៉ាង ពុំ អាច សុំ ការអត្ថាធិប្បាយ បានទេ 5FA7B88D-8794-4F2D-8C0B-3F30445F60F1

តែ យ៉ាងណា លោក ឈឿន សុចិ ត្ត ក៏បាន ណែនាំ ដល់ កម្លាំង នគរបាល ការពារ ព្រំដែន ត្រូវ ចុះ ពិនិត្យ និង ដើរល្បាត ជាប្រចាំដើម្បី រក្សា សន្តិសុខ សណ្តាប់ធ្នាប់ និង ទប់ស្កាត់ បទល្មើស នានា នៅតាម បន្ទាត់ ព្រំដែន ជាពិសេស ត្រូវ ផ្សព្វផ្សាយ និង អប់រំប្រជាពលរដ្ឋ នៅ តំបន់ នោះ ពី ការថែរក្សា អនាម័យ និង ចូលរួម ទប់ស្កាត់ ការឆ្លង រាលដាល នៃ វីរុស កូ វីដ ១៩ ផងដែរ