នៅវេលា ម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិការតុមូលស្ដីពី“សេរីភាពសារព័ត៌មាននៅកម្ពុជា”នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាពជាន់ផ្ទាល់ដី។
នេះបើតាមសេចក្តី ជូន ដំណឹង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្តី ជូន ដំណឹង អោយដឹងទៀតថា
វេទិការនេះរៀបចំឡើងក្នុងគោល បំណងបង្ហាញជូនសាធារណជនឱ្យបានជ្រាបច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់និងធានាសិទ្ធិសេរីភាព សារព័ត៌មាន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈយន្ដការផ្សព្វ ផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់សាធារណជន ជាមូលដ្ឋានគ្រឹះនៃការយល់ដឹង ឈានទៅការចូលរួមរក្សាសន្ដិភាព សុខដុមរមនា និងវឌ្ឍនភាពជាតិ។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់ និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមទទួលយកព័ត៌មានដើម្បីផ្សព្វផ្សាយជាសាធារណៈ៕