សម្តេចតេជោហ៊ុន សែននាយករដ្ឋលមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់អោយបានល្អជានិច្ចជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាល់ជម្ងឺដ៏កាចសា ហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍នៅក្នុងផេកហេ្វសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី២ ខែឧសភានេះថាទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះច្រើនស្ទើតែអស់ទៅហើយក្តី ហើយទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយប្រើម៉ាស ទឹកអាល់កុល និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗអោយបានជាប្រចាំ។
សម្តេចតេជោបញ្ជាក់ថាស្របពេលនឹងការបង្កើនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រើនជាងជំងឺឆ្លងកូវីវីដ១៩ ទៅទៀត។
ជាចុងក្រោយសម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងក្នុងការធ្វើដំណើរនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕