យោងតាមការសិក្សាមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្នាំព្យបាលជំងឺអេបូឡា (Remdesivir) គឺអាចយកទៅព្យាបាលអ្នកជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព។ តាមការពិសោធន៍បានឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ ដែលបានប្រើប្រាស់ថ្នាំ Remdesivir នេះ គឺមានអាការៈឆាប់ជាសះស្បើយជាងអ្នកជំងឺដែលមិនបានប្រើ។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវរបស់ ទីភ្នាក់ងារឱសថសហរដ្ឋអាមេរិក។
លទ្ធវិជ្ជាមានមួយនេះបានធ្វើឲ្យ ប្រធានាធិតី អាមេរិក លោក ដូណាល់ ត្រាំ មិនបង្អង់យូរ គឺលោកបានប្រកាស អនុញ្ញាតឲ្យ ប្រើថ្នាំRemdesivir នេះទៅលើអ្នកជំងឺកូវីដ១៩។ លោក ដូណាល់ ត្រាំ បានលើកឡើងថា ចាប់ពីពេលនេះទៅ មន្ទីរពេទ្យនៅសហរដ្ឋអាមេរិកទាំងអស់ អាចប្រើថ្នាំនេះ ជួយអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរខ្លាំង ដូចជាអ្នកជំងឺ ដែលត្រូវ បញ្ចូលបំពង់ជំនួយការដង្ហើមជាដើម។ ការប្រកាសឲ្យប្រើប្រាស់របស់លោក ដូណាល់ ត្រាំ គឺធ្វើឡើងនៅថ្ងៃទី ១ ខែ ឧសភា កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ថ្នាំ Remdesivir គឺជាថ្នាំប្រឆាំងមេរោគ ដែលផលិតសាកល្បងដោយ មន្ទីរពិសោធន៍អាមេរិក ឈ្មោះ Gilead Sciences ដើម្បីសាកប្រើទៅលើអ្នកជំងឺអេបូឡា។ ដោយឡែក ពេលនេះត្រូវបានអ្នកជំនាញជាច្រើននៅអាមេរិករកឃើញថា ថ្នាំពិតជាអាចព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ប្រមាណ៣១ ភាគរយ បានជាសះស្បើយ ឆាប់រហ័សជាងអ្នកជម្ងឺ ដែលមិនប្រើថ្នាំនេះ។បន្ថែមពីលើនេះទៀត លោក វិជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាពិសេសរបស់លោកដូណាល់ ត្រាំ បានអះអាងថា លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពល្អ ជួយពន្លឿនការជាសះ ស្បើយ ពីជម្ងឺកូវីដ១៩៕