Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃនៅតែមានការឆ្លងវីរុសថ្មី! ដែលបានរាយការណ៍ពីករណីឆ្លងចំនួន៣ករណីកាលពីថ្ងៃអាទិត្យ ថ្មីៗនេះ

Sang Kim | May 03, 2020
ប្រទេសថៃនៅតែមានការឆ្លងវីរុសថ្មី! ដែលបានរាយការណ៍ពីករណីឆ្លងចំនួន៣ករណីកាលពីថ្ងៃអាទិត្យ ថ្មីៗនេះ
Clinic narith

កាលពីថ្ងៃអាទិត្យ ប្រទេសថៃ បានរាយការណ៍ ពីករណីឆ្លងវីរុសថ្មីចំនួន ៣ ករណី និងមិនមានករណីអ្នកស្លាប់ថ្មីឡើយ ខណៈប្រទេសថៃ បានចាប់ផ្តើមដកការរឹតត្បិត លើអាជីវកម្ម និងទិដ្ឋភាពមួយចំនួន។

ការឆ្លងវីរុសថ្មី បានកត់សម្គាល់នូវ ចំនួនទាបបំផុត មុនពេលដែលប្រទេសនេះ បានចាប់ផ្តើមរាយការណ៍ អំពីក្រុមនិងចំនួនអ្នកជម្ងឺ បានចាប់ផ្តើមកើនឡើង ចាប់តាំងពីដើមខែមីនា កន្លងមកនេះ ។

c1_1911960_200503123612

 ប្រទេសថៃ បានរកឃើញថា មានករណីឆ្លងវីរុស សរុបចំនួន ២.៩៦៩ នាក់ និងមានអ្នកស្លាប់ចំនួន ៥៤ នាក់ ចាប់តាំងពីការផ្ទុះឡើង បានចាប់ផ្តើមនៅក្នុងខែមករា ។ ការឆ្លងមេរោគប្រចាំថ្ងៃថ្មី បានស្ថិតនៅក្នុងខ្ទង់តែមួយ សម្រាប់មួយសប្តាហ៍ ។ 
រដ្ឋាភិបាល បានអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ ដូចជា ការលក់ដូរនូវគ្រឿងស្រវឹង អាជីវកម្ម និងសួនច្បារសាធារណៈ មួយចំនួន បានបើកដំណើរការធម្មតា នៅថ្ងៃអាទិត្យនេះ ។

អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) បានថ្លែងអំណរគុណ ដល់សាធារណជន ដែលបានជួយទីភ្នាក់ងារនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។ ពីរករណីថ្មីគឺនៅ ទីក្រុងបាងកក និងករណីទី ៣ នៅណារ៉ាធីវ៉ាត់ ។

c1_1906905
Mr.Taweesilp Visanuyothin

អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin មានប្រសាសន៍ថា សម្រាប់លទ្ធផលនឹងត្រូវបានផ្ទៀងផ្ទាត់ នឹងមានភាពត្រឹមត្រូវ ។ លោកបានមានប្រសាសន៍ថា ការធ្វើតេស្តលើកទី ២ នឹងត្រូវធ្វើឡើង ហើយគំរូនឹងត្រូវបានត្រួតពិនិត្យទ្វេដង នៅក្នុងមន្ទីរពិសោធន៍ ។ស្រុកមួយចំនួន នៅប្រទេសថៃ ក្នុងខេត្តភាគខាងត្បូង មានចំនួនច្រើនជាង 30% នៃចំនួនអ្នកជំងឺ Covid-19 សរុប។ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា មជ្ឈមណ្ឌលនេះនឹង មិនលាក់ព័ត៌មាន ពីសាធារណជននោះទេ ប៉ុន្តែត្រូវបញ្ជាក់ថាតួលេខ មានភាពត្រឹមត្រូវមុនពេលចេញផ្សាយ ។


thumbs_b_c_457cc4edf721bcc5d274918f69346915