ដោយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានអនុវត្តយ៉ាងតឹងរឹង នៅទូទាំងប្រទេស ខណៈប៉ូលីសចរាចរណ៍បានផាកពិន័យម្ចាស់យានយន្តជាង ៨.៤០០ គ្រឿង ចំពោះការបេីកបរបំពានច្បាប់ចរាចរណ៍ ។
នេះជារបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិដែលបានចេញផ្សាយ កាលពីម្សិលមិញបាននិយាយថា៖ ចាប់ពីថ្ងៃសុក្រ មកដល់ថ្ងៃនេះ មន្រ្តីនគរបាលចរាចរណ៍ បានពិន័យម្ចាស់ម៉ូតូចំនួន ៦.៥២៧ នាក់និងរថយន្ត ១.៨៨៨ គ្រឿង ពីបទរំលោភមិនគោរពច្បាប់ចរាចរណ៍ ។
របាយការណ៍បាននិយាយថា៖ អ្នករំលោភបំពានភាគច្រើន ជាអ្នកជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់ ជិះនៅលើផ្លូវខុស និងមិនគោរពភ្លើងស្តុប ។
អគ្គស្នងការនគរបាលជាតិ បាននិយាយថា៖ អ្នកបើកបររថយន្ត ភាគច្រើនមិនបានពាក់ខ្សែក្រវ៉ាត់កៅអី គ្មានប័ណ្ណបើកបរ នឹងផ្ទុកទំនិញលើសចំនួនកំណត់ និងជិះឆ្លងកាត់ផ្លូវ ភ្លេីងស្តុបពណ៌ក្រហម ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងកាលពីម្សិលមិញថា៖ការអនុវត្តច្បាប់ ត្រូវបានរឹតបន្តឹង ទោះបីមានការរិះគន់ជុំវិញការផាកពិន័យ ដោយអ្នកប្រើប្រាស់យានជំនិះ លេីផ្លូវក៏ដោយ ។
មន្ត្រីនគរបាលចរាចរណ៍ បាននិយាយថា៖ " ប៉ូលិសមិនចង់ ឲ្យ សំបុត្រពិន័យ ទៅអ្នកដែលមានការពិន័យច្រើនដូច មានចែងក្នុងច្បាប់ទេ ។ យើងគ្មានចេតនា ធ្វើឱ្យប៉ះពាល់ដល់ ជីវភាពរស់នៅរបស់ប្រជាជនទេ ប៉ុន្តែយើងចង់បង្ខំពួកគេ ឱ្យគោរពច្បាប់តាមរយៈការពិន័យជាប្រាក់” ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានមានប្រសាសន៍ថា“ ប្រសិនបើប្រជាជនគោរពច្បាប់ ពួកគេនឹងមិនចំណាយ ប្រាក់ពិន័យហើយពួកគេនឹងមិនបាត់បង់យានយន្ត ឫសមាជិកគ្រួសារណាមួយឡើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍” ។
នាយកវិទ្យាស្ថាន សុវត្ថិភាពចរាចរណ៍ លោក គង់រតនៈមានប្រសាសន៍ថា៖ ដោយមានការផាកពិន័យ ជាហេតុអ្នកបើកបរយានយន្តភាគច្រើន បានគោរពច្បាប់ចរាចរណ៍។
លោកបានមានប្រសាសន៍ថា“ នេះគឺជាការអនុវិវត្តវិជ្ជមានពីព្រោះប្រសិនបើគ្មាន ការអនុវត្តច្បាប់តឹងរឹងទេ អ្នកបើកបរមួយចំនួន នឹងនៅតែមិនគោរពច្បាប់ ។ ឥឡូវច្បាប់នេះត្រូវបានអនុវត្ត យេីងឃើញប្រជាជនរបស់យើងក៏ផ្លាស់ប្តូរឥរិយាបទផងដែរ ដោយគោរពច្បាប់បាន ប្រសើរជាងមុន ”