Alynana Media Cambodia
Icon Collap
clinic narit

អ្នកនាំពាក្យក្រសួងសុខភិបាលនូវតែទទូចដល់បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត

Sang Kim | May 04, 2020
អ្នកនាំពាក្យក្រសួងសុខភិបាលនូវតែទទូចដល់បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត
Clinic narith

បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩​ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត​ បេីទោះបីជាស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ ហាក់ដូចជាមានភាពធូរស្បេីយខ្លះក៏ដោយ។  ត្រូវចងចាំថា​"យេីងអាចភ្លេចកូវីដ-១៩​ តែកូវីដ-១៩​ មិនភ្លេចយេីងទេ​ បេីយេីងធ្វេសប្រហែស"​ នេះជាការលេីកឡេីងរបស់លោកជំទាវវេជ្ជបណ្ឌិត​ ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

 លោកស្រី  វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋហាក់ដូចជាចេញមកប្រកបរបរតាមជីវភាពរបស់នៅរបស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានានៅតែមានសុពលភាព នៅតែដាក់ចេញឱ្យអនុវត្តជាធរមាននៅឡើយទេ ដោយសារស្ថានភាពរបស់យើងស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ទោះបីជាយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មីវីរុសកូវីដ១៩ ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន»

របាយការណ៍បង្ហាញតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខេមេសានេះ មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន១២២ករណី នៅក្នុងប្រទេសកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មានរយៈពេលជាង២០ថ្ងៃមកហើយ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។

លោកស្រី  វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ទៀតថា ទោះបីជាកម្ពុជាជាសះស្បើយច្រើនក៏ដោយ ប៉ុន្តែបើក្រឡែកមើលឃើញប្រទេសជុំវិញកម្ពុជា គឺស្ថានភាពជំងឺនេះនៅវាយលុកនៅឡើយ ហើយប្រទេសនានានៅលើពិភពលោក នៅមានផ្ទុះខ្លាំងក្លានៅឡើយដែរ។ លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមកជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា«យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»

លោកស្រីបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ទៀតមុននឹងមានវិធានការយ៉ាងណាទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ,៨២៨,៥៧៥ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧,០៩០នាក់ និងជាសះស្បើយឡើងវិញ៧៩៨,៣៧១នាក់៕

EE655655-45DE-42F6-8B96-D39AF98A26605C3D7557-D266-420B-BACD-1EC1718967D0
36C1C7E6-D13F-4A08-8EFF-DD67E38CCEB0
270FECEB-5716-466C-8794-2CC0DEB181D3