Alynana Media Cambodia
Icon Collap
clinic narit

គម្រោងផ្លូវដែកប្រវែង ៤១៤ គីឡូម៉ែត្របានចាប់ផ្តើមដំណើរការស្ថាបនាឡើងវិញម្តងទៀត បន្ទាប់ពីផ្អាកមួយរយៈ

Sang Kim | May 04, 2020
គម្រោងផ្លូវដែកប្រវែង ៤១៤ គីឡូម៉ែត្របានចាប់ផ្តើមដំណើរការស្ថាបនាឡើងវិញម្តងទៀត បន្ទាប់ពីផ្អាកមួយរយៈ
Clinic narith

វៀងចន្ទ៖ គម្រោងផ្លូវដែកប្រវែង ៤១៤ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងប្រទេសឡាវ និងជាគម្រោងមួួយក្នុងចំនោមគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់សាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការស្ថាបនាឡើងវិញម្តងទៀតបន្ទាប់ពីផ្អាកមួយរយៈដោយសារការវាយលុកនៃជំងឺ Covid-19FD7C958B-1980-47D6-948F-35BCEE63C433

គំនិតផ្តួចផ្តើមនៃគម្រោងផ្លូវដែកនេះមិនមែនមានត្រឹមតែផ្លូវដែកមួយមុខនោះទេ ប៉ុន្តែមានរូងផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានប្រវែង ៦២ គីឡូម៉ែត្រ ដែលធ្វើដំណើរចាប់ពីភាគខាងជើងប្រទេសឡាវទៅដល់ព្រំដែនប្រទេសចិន។ ប្រតិបត្តិការល្បឿននៃគម្រោងទាំងនោះមានចំនួន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។248A50BD-51D2-4566-8572-EBC6BF8A0EEE

ផ្លូវដែកឡាវ-ចិន គ្រោងចំណាយថវិកាប្រមាណជិត ៦ពាន់លានដុល្លារ ក្នុងនោះថវិកា ១២ភាគរយ ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលឡាវ ២៨ភាគរយ គឺជាជំនួយរបស់រដ្ឋាភិបាលចិន សល់ ៦០ ភាគរយទៀត គឺជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។ ទន្ទឹមនេះ គម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលើគ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១ ប៉ុន្តែដោយសារការរអាក់រអួលសាងសង់ ដូច្នេះមិនទាន់មានការបញ្ជាក់ឬផ្លាស់ប្តូរពេលវេលាជាក់លាក់នៅឡើយ។9C1A35AB-E4E8-4A55-8702-9BF31CF2CB6C

លោក Huang Hong ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន China Railway Group Limited បានថ្លែងប្រាប់សារព័ត៌មាន Xinhua ថាកម្លាំងស្នូលនៃគម្រោងសាងសង់ផ្លូវដែកនេះបានចាប់ផ្តើមការងារនៅភ្នំភាគខាងជើងប្រទេសឡាវ ១០០ ភាគរយហើយ។

លោកបន្តថា ដោយសារតែការរាតត្បាតនៃមេរោគ Covid-19 បានបណ្តាលឱ្យមានផលប៉ះពាល់ទៅដំណើរការសាងសង់ ប៉ុន្តែយ៉ាងណាក៏ក្រុមការងារព្យាយាមថែរក្សាសុខភាព ការពារការឆ្លងឱ្យបានល្អបំផុត និងកាត់បន្ថយហានិភ័យយ៉ាងមានប្រសិទ្ធភាព។

គម្រោងផ្លូវដែកចិន-ឡាវនេះ គឺជាយុទ្ធសាស្រ្តក្នុងការចងសម្ព័ន្ធភាពរវាងប្រទេសក្នុងតំបន់អាស៊ី និងជាយុទ្ធសាស្រ្តរបស់ប្រទេសឡាវដែលប្តូរពីប្រទេសដាច់ដោយឡែកទៅជាប្រទេសភ្ជាប់បណ្តាញ។ ក្រុមហ៊ុន Lao-China Railway Co,.Ltd គឺជាក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ហើយសព្វថ្ងៃនេះបានកំពុងប្រតិបត្តិការការងារលើគម្រោងនេះដោយមានការគាំទ្រពីក្រុមហ៊ុន China Railway Group Limited