រាជរដ្ឋាភិបាលប្រទេសជប៉ុន និងបញ្ជូនថ្នាំផ្តាយសាយ Avigan ដើម្បីយកទៅព្យាបាលជម្ងឺកូវីដ១៩ ដែលថ្នាំមួយប្រភេទនេះនឹងបញ្ជូនទៅកាន់ ៤៣ ប្រទេស ដោយថ្នាំនេះនិងបញ្ជូនទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានJapan Time ។
ទន្ទឹមនឹងប្រទេសជប៉ុនបានបង្ហាញ នៅថ្នាំមួយប្រភេទនេះគឺត្រូវបានប្រទេសជាច្រើនបានចាប់អារម្មណ៍ខ្លាំងមែនទែនពោលគឺមានរហូតដល់ទៅ ៨០ ប្រទេសឯណោះដោយបានបង្ហាញពីចំណាប់អារម្មណ៍ ក៏ប៉ុន្តែប្រទេសជប៉ុនសូមបញ្ជូនថ្នាំមួយនេះទៅកាន់ ៤៣ប្រទេសសិន។
នៅក្នុងការផលិតថ្នាំAvigan នេះប្រទេសជប៉ុនក៏ទទួលបានជំនួយពីសហរដ្ឋអាមេរិកចំនួន ១០០ លានដុល្លារផងដែល ក្នុងការផលិតថ្នាំមួយនេះ។ សំរាប់ថ្នាំAvigan គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fujifilm Holdings របស់ប្រទេសជប៉ុនត្រូវបានគេរកឃើញនៅក្នុងការសាកល្បងគ្លីនិករបស់ប្រទេសចិនដែលមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩។
រាជរដ្ឋាប្រទេសជប៉ុនក៏បានបញ្ជាក់ថា ថ្នាំផ្តាសាយAvigan នេះមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការព្យាបាលអ្នកដែលកើតជំងឺកូវីដ១៩ដំណាក់កាលដំបូងតែប៉ុណ្ណោះ តែសំរាប់អ្នកដែលកើតដំណាក់ធ្ងន់ធ្ងរជប៉ុន និងប្រទេសដទៃទៀតកំពុងតែពួតដៃគ្នាក្នុងការរុករក។
គួររំលឹកដែលថា ពេលនេះជម្ងឺកូវីដ១៩ ត្រូវបានរីករាលដាលទូទាំងពិភពលោក ដោយនៅក្នុងនោះមានអ្នកស្លាប់ចំនួន ២៥២ ,៤០៧ហើយចំនួនអ្នកឆ្លងគឺមានរហូតដល់ទៅ ៣,៦៤៦,០៩៩ អ្នកហើយ៕