Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិមួយរូបទៀត​ ​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី​

Sang Kim | May 05, 2020
អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិមួយរូបទៀត​ ​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី​
Clinic narith

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកសម រង្ស៊ី​ មេដឹកនាំកំពូលម្នាក់ទៀតនៃគណបក្សសង្គ្រោះជាតិ​ ​ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ចូលរួមមរណទុក្ខឧបាសិកា ប៊ុន ស៊ាងលី។

សាររបស់លោកសម រង្ស៊ី​ ចុះហត្ថលេខាថ្ងៃទី​ ខែមេសា​ សរសេរថា៖​ «ទោះជាជំហរនយោបាយយើងម្នាក់ៗខុសពីគ្នាយ៉ាងណាក៏ដោយ ​តែទុក្ខសោកបណ្តាលមកពីមរណភាពមនុស្សដែលយើងស្រឡាញ់ ​អាចកើតមានដូចគ្នាគ្រប់ពេលវេលា»

លិខិតរបស់លោក ​សម រង្ស៊ី​ បន្តថា៖ ​«ទោះជាកាលៈទេសៈនយោបាយមិនអនុញ្ញាតឲ្យខ្ញុំចូលរួមក្នុងពិធីបុណ្យសពដោយផ្ទាល់ក៏ដោយ ​ ក៏ខ្ញុំមិនភ្លេចកាយវិការដ៏ប្រពៃរ៍របស់សម្តេច​ និងក្រុមគ្រួសារចំពោះខ្ញុំ​ និងក្រុមគ្រួសារខ្ញុំឡើយ»

កន្លងមក​ លោក​ ហ៊ុន សែន ធ្លាប់បានផ្ញើសាររំលែកទុក្ខជូនលោក​ សម រង្ស៊ី ចំពោះមរណភាពម្តាយក្មេករបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះ។​ រីឯលោក​ សម រង្ស៊ី​ ក៏ធ្លាប់ផ្ញើសាររំលែកទុក្ខជូនលោក​ ហ៊ុន សែន​ ដែរចំពោះមរណភាពឪពុកម្តាយរបស់លោកនាយករដ្ឋមន្ត្រី៕

5B0DFB87-6A29-4440-B300-8C8E401592B9