Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃនៅតែទទួលរងផលប៉ះពាល់សេដ្ឋកិច្ច ​ ដោយសារតែជំងឺ​កូវីដ-១៩

Sang Kim | May 06, 2020
ប្រទេសថៃនៅតែទទួលរងផលប៉ះពាល់សេដ្ឋកិច្ច ​ ដោយសារតែជំងឺ​កូវីដ-១៩
Clinic narith

លោក ប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីថៃបាន ឲ្យដឹងថា ប្រទេសថៃនៅតែ បន្តទទួលរងផលប៉ះពាល់សេដ្ឋកិច្ច ពីជំងឺកូវីដ១៩ ក្នុងរយៈពេល ៩ ខែទៀត។

Meeting-Prayut-Chan-o-cha-Russia
លោក ប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីប្រទេសថៃ
Prayut Chan-o-cha Prime Minister of Thailand.

នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារថា "យើងរំពឹងថាផលប៉ះពាល់លើសេដ្ឋកិច្ច វានឹងអាច អូសបន្លាយមួយរយៈទៀត មិនត្រឹមតែ ៣ ខែទេប៉ុន្តែអាចអូសបន្លាយដល់រយះពេល ៦ ឬ ៩ ខែ" ។
លោកបានបន្ថែមថា“ យើងត្រូវត្រៀមវិធានការដើម្បីទប់ទល់នឹងបញ្ហានោះ” ។រដ្ឋាភិបាល បានដាក់ចេញនូវ កញ្ចប់ថវិកាចំនួន ១,៩៧ ពាន់លានបាត ដែលជាកម្មវិធី ផ្តល់ជំនួយសង្គ្រោះ ដ៏ធំបំផុតសម្រាប់ ព្រះរាជាណាចក្រថៃ ដើម្បីបន្ធូរបន្ថយ បញ្ហាសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ ។

រដ្ឋាភិបាល បានសរុបថវិកាចំនួន គឺសម្រាប់ចែកជាសាច់ប្រាក់ ដល់ប្រជាជន ដែលរងគ្រោះដោយវីរុស កូវីដ១៩ នឹងលើការថែទាំសុខភាពសាធារណៈ និងការស្តារសេដ្ឋកិច្ច និងសង្គម ។