Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វីវរហើយអគ្គិភ័យដ៏ខ្លាំងមួយ! បានឆាបឆេះអគារកប់ពពកមួយមានកម្ពស់៤៥ជាន់នៅអារ៉ាប់

Sang Kim | May 06, 2020
វីវរហើយអគ្គិភ័យដ៏ខ្លាំងមួយ! បានឆាបឆេះអគារកប់ពពកមួយមានកម្ពស់៤៥ជាន់នៅអារ៉ាប់
Clinic narith

អារ៉ាប់រួម ៖ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អគ្គិភ័យដ៏ខ្លាំងមួយ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារ ទី៥ ឧសភា នៅក្នុងអគារកប់ពពកមួយ មានកម្ពស់៤៥ជាន់ នៅទីក្រុង Sharjah នៃប្រទេសអារ៉ាប់រួម។ ខ្សែវីដេអូមួយចំនួន បានបង្ហាញពីអគារនេះ ដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើង។C85EB300-3B38-4976-81F1-BD0F7114B27C

អគ្គិភ័យបានឆាបឆេះនៅប៉មមួយ នៃប៉មអគារលំនៅដ្ឋាន។ មនុស្សត្រូវបានជម្លៀសចេញមុនពេលប្រតិបត្តិការពន្លត់អគ្គិភ័យបានចាប់ផ្តើម។ បច្ចុប្បន្នអ្នកពន្លត់អគ្គិភ័យជាច្រើននាក់បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យយ៉ាងសន្ធោរសន្ធៅនេះ ជាពិសេសពួកគេបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីត្រួតពិនិត្យតាមជាន់ៗ នៃអគារនានា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពីការការពារជនស៊ីវិលរបស់អេមីរ៉ាត។

https://youtu.be/K9geGqddx9s