សូមចូលរួមរំលែកមរណទុក្ខប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស ដែលបន្តតំណែងពីវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅប្រទេសស្វីស ក្នុងវ័យ៧៣ឆ្នាំ ។
វេជ្ជបណ្ឌិត Peter Studer ត្រូវបានចាត់ទុកជាវីរបុរសម្នាក់ទៀតរបស់កុមារខ្មែរ ដោយលោកបានចូលរួមក្នុងប្រតិបត្តិការសាងសង់បណ្តាមន្ទីរពេទ្យគន្ធបុប្ឆាឡើងវិញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មក។ លោកបានបន្តដំណែងជាប្រធានមន្ទីរពេទ្យគន្ធបុប្ឆា ចាប់តាំងពី៣ឆ្នាំមុនពេលដែលវេជ្ជបណ្ឌិត Beat Richner ទទួលមរណភាពនៅឆ្នាំ២០១៨។
«លោកវេជ្ជបណ្ឌិត Peter Studer នឹងឋិតនៅក្នុងក្រអៅបេះដូងយើងគ្រប់ៗគ្នាជារៀងរហូត»។ នេះជាសាររំលែកទុក្ខរបស់ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ឆា និងមូលនិធិគន្ធបុប្ឆា Dr.med.Beat Richner ដែលផ្ញើទៅកាន់លោកស្រី Genevieve F.Cattin-Studer និងក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Denis Laurent ត្រូវបានតែងតាំងជាអគ្គនាយកមូលនិធិគន្ធបុប្ផា និងគ្រប់គ្រងប្រតិបត្តិការមន្ទីរពេទ្យទាំង៥នៅភ្នំពេញ និងសៀមរាប ជាមួយថ្នាក់ដឹកនាំផ្សេងទៀតរួមមានវេជ្ជបណ្ឌិត Ky Santy និង Yay Chantara៕