នៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ាបានចេញមុខវាយប្រហារលោកដូណាល់ ត្រាំក្នុងរឿងគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩។ លោកអូបាម៉ាមិនញញើតចាត់ទុកការគ្រប់គ្រងរបស់លោកត្រាំជាភយន្តរាយ និងមានភាពច្របូកច្របល់ខ្លាំង។ អន្តរាគមន៍របស់អតីតប្រធានាធិបតីអាមេរិកស្បែកខ្មៅរូបនេះបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអតីតក្រុមការងាររបស់លោកនាថ្ងៃសៅរ៍ ទី៩ ឧសភា។
អ្នកនំាពាក្យរបស់លោកអូបាម៉ាបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ហើយលោកត្រាំដែលជាអ្នករងការស្តីបន្ទោសផ្ទាល់ពីលោកអូបាម៉ាក៏នៅមិនទាន់បានឆ្លើយតបអ្វីដែរ។តាំងពីអាមេរិកជួបវិបត្តិកូវីដ-១៩ មក នេះមិនមែនជាលើកទី១ ទេដែលលោកអូបាម៉ាបានបញ្ចេញប្រតិកម្ម។
តែនេះជាលើកទី១ ដែលអតីតប្រធានាធិបតីអាមេរិកស្បែកខ្មៅរូបនេះបានវាយប្រហារដោយចំហ និងមិនសំចៃមាត់លើការគ្រប់គ្រងវិបត្តិកូវីដ-១៩ របស់លោកដូណាល់ ត្រាំ។ គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកអូបាម៉ាបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអតីតក្រុមការងាររបស់លោកនាថ្ងៃសៅរ៍ ទី៩ ឧសភា។
សូរស័ព្ទសម្លេងនៃកិច្ចសន្ទនាត្រូវបានទម្លាយដោយគេហទំព័រព័ត៌មាន Yahoo News និងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកយកទៅចុះផ្សាយបន្តយ៉ាងព្រោងព្រាត។ នៅក្នុងសូរស័ព្ទសម្លេងរយៈពេល ៣០នាទី គេបានឮលោកអូបាម៉ាចាត់ទុកវិធានការប្រឆាំងកូវីដ-១៩ របស់លោកត្រាំជាវិធានការស្ទើរភ្លើង និងរដិបរដុប។
លោកអូបាម៉ាបានទទួលស្គាល់ថា ស្ថានការណ៍បង្កឡើងដោយវិបត្តិកូវីដ-១៩ អាចជាស្ថានការណ៍ពិបាកដោះស្រាយសម្រាប់រដ្ឋាភិបាលពូកែៗ។ តែលោកអូបាម៉ាបានសម្លឹងឃើញ និងវាយតម្លៃលើការគ្រប់គ្រងរបស់លោកត្រាំថាជាភយន្តរាយ ច្របូកច្របល់ខ្លាំង។ នៅក្នុងសូរស័ព្ទសំឡេងដដែល និងក្រៅពីវាយប្រហារលើលោកត្រាំដោយមិនសំចៃមាត់ក្នុងរឿងគ្រប់គ្រងវិបត្តិកូវីដ-១៩ លោកអូបាម៉ាក៏ឆ្លៀតឆ្គឹះរឿងអាស្រូវទាក់ទងនឹងលោក Michael Flynn ដែលជាអតីតទីប្រឹក្សារបស់លោកត្រាំ។ លោកអូបាម៉ាបានលើកឡើងពីការដែលតុលាការបានដកការចោទប្រកាន់លើលោក Flynn ក្នុងបទភូតភរស្តីពីទំនាក់ទំនងរវាងលោក Flynn ជាមួយមន្រ្តីការទូតរុស្ស៊ីម្នាក់។
លោកអូបាម៉ាយល់ថា គេមិនដែលឃើញមានទេពីពេលមុនមកដែលមនុស្សម្នាក់ជាប់ចោទក្នុងបទបំពានហើយ តែបែរជាបានរួចខ្លួនទៅវិញ។ « គឺជាស្ថានការណ៍ដែលគេអាចចាប់ផ្តើមភ័យខ្លាចថា នីតិរដ្ឋរបស់យើងកំពុងទទួលការគំរាមកំហែង » នេះជាការបញ្ជាក់របស់លោកអូបាម៉ា។ ការថ្លែងរបស់លោកអូបាម៉ាពេលនេះត្រូវបានអ្នកនំាពាក្យរបស់លោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ចំណែកលោកត្រាំដែលជាបុគ្គលផ្ទាំងស៊ីបរបស់លោកអូបាម៉ាហាក់បន្តស្ងៀមស្ងាត់។ តែបើតាមមើលទៅ ភាពស្ងៀមស្ងាត់លោកត្រាំមិនអាចបន្តគ្មានចម្លើយបកវិញពីលោកនោះទេ។
លោកអូបាម៉ាបញ្ជាក់ពីការជួយឃោសនាគាំទ្រលោក ចូ បៃដិន វិបត្តិកូវីដ-១៩ បានគ្របដណ្តប់តិច ឬច្រើនលើគ្រប់ប្រទេសក្នុងលោក និងមានប្រទេសខ្លះគ្រប់គ្រងវិបត្តិបានល្អ និងប្រទេសខ្លះទៀតគ្រប់គ្រងមិនបានល្អ។
គ្រប់គ្រងបានល្អ ឬមិនបានល្អមិនមែនសំដៅតែលើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មួយទេ តែក៏ត្រូវគិតគូរពីវិស័យផ្សេងទៀតដែលអនុញ្ញាតឲ្យប្រទេសអាចបន្តដំណើរការទៅមុខ ពិសេសវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដើម្បីអាចធ្វើយ៉ាងនេះបាន ក៏វាអាស្រ័យលើសមត្ថភាព និងលទ្ធភាពរបស់ប្រទេសនីមួយៗដែរ។ តែអ្វីដែលអាមេរិកក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១ ក្នុងលោកកំពុងជួបប្រទះដោយកូវីដ-១៩ ពេលនេះ គឺជារឿងមួយដែលលោកអូបាម៉ាពិបាកទទួលយក។
គ្រាន់តែក្នុងមួយខែមេសាកន្លងទៅ មានការងារជាង ២០ ០០០ ០០០ការងារត្រូវបានបាត់បង់ និងអត្រាអ្នកអត់ការងារធ្វើបានស្ទុះឡើងដល់ ១៤,៧% ដែលជាអត្រាមួយខ្ពស់ខ្លាំងគិតតាំងពីឆ្នាំ ១៩៣០។ បើធៀបនឹងវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៩ មានតែ ៨ ៦០០ ០០០ការងារដែលអាមេរិកបានបាត់បង់ និងមានអត្រាអ្នកអត់ការងារធ្វើត្រឹម ១០,១% ក្នុងរយៈពេល ២ឆ្នាំនៃវិបត្តិ។ បន្ទាប់មក និងក្នុងរយៈពេលខ្លី អាមេរិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ និងអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេក្នុងលោក។ គ្រាន់តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ អាមេរិកមានអ្នកស្លាប់ជិត ១ ៦០០នាក់ ហើយបើគិតត្រឹមថ្ងៃសៅរ៍ ទី៩ ឧសភា គឺមានស្លាប់ជិត ៧៩ ០០០នាក់ និងអ្នកឈឺ ១ ៣០០ ០០០នាក់។
លោកត្រាំហាក់មិនបានភ្ញាក់ផ្អើលនឹងតួលេខទាំងនេះដោយលោកយល់ថា ជាតួលេខដែលលោកបានរង់ចាំ និងនៅតែមានសុទិដ្ឋិនិយមថា អាមេរិកនឹងក្រោកឈរឡើងវិញ និងរឹតតែខ្លាំងជាងមុននាពេលឆាប់ៗខាងមុខ។ តែសម្រាប់លោកអូបាម៉ា ស្ថានភាពរបស់អាមេរិកពេលនេះជាលទ្ធផលនៃការគ្រប់គ្រងវិបត្តិមិនល្អរបស់លោកត្រាំ។ តាមលោកអូបាម៉ា ស្ថានភាពសព្វថ្ងៃជាសក្ខីកម្មមួយបញ្ជាក់ពីការដែលគេត្រូវជ្រើសរើសមេដឹកនាំល្អ។
មេដឹកនាំល្អដែលលោកអូបាម៉ាបានប្រកាសពីការជួយឃោសនាគាំទ្រលោកចូ បៃដិនដែលជាអតីតអនុប្រធានាធិបតីរបស់លោក និងជាបេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ៕
វិបត្តិកូវីដ-១៩ បានគ្របដណ្តប់តិច ឬច្រើនលើគ្រប់ប្រទេសក្នុងលោក និងមានប្រទេសខ្លះគ្រប់គ្រងវិបត្តិបានល្អ និងប្រទេសខ្លះទៀតគ្រប់គ្រងមិនបានល្អ។ គ្រប់គ្រងបានល្អ ឬមិនបានល្អមិនមែនសំដៅតែលើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មួយទេ តែក៏ត្រូវគិតគូរពីវិស័យផ្សេងទៀតដែលអនុញ្ញាតឲ្យប្រទេសអាចបន្តដំណើរការទៅមុខ ពិសេសវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ដើម្បីអាចធ្វើយ៉ាងនេះបាន ក៏វាអាស្រ័យលើសមត្ថភាព និងលទ្ធភាពរបស់ប្រទេសនីមួយៗដែរ។ តែអ្វីដែលអាមេរិកក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១ ក្នុងលោកកំពុងជួបប្រទះដោយកូវីដ-១៩ ពេលនេះ គឺជារឿងមួយដែលលោកអូបាម៉ាពិបាកទទួលយក។
គ្រាន់តែក្នុងមួយខែមេសាកន្លងទៅ មានការងារជាង ២០ ០០០ ០០០ការងារត្រូវបានបាត់បង់ និងអត្រាអ្នកអត់ការងារធ្វើបានស្ទុះឡើងដល់ ១៤,៧% ដែលជាអត្រាមួយខ្ពស់ខ្លាំងគិតតាំងពីឆ្នាំ ១៩៣០។ បើធៀបនឹងវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ ២០០៩ មានតែ ៨ ៦០០ ០០០ការងារដែលអាមេរិកបានបាត់បង់ និងមានអត្រាអ្នកអត់ការងារធ្វើត្រឹម ១០,១% ក្នុងរយៈពេល ២ឆ្នាំនៃវិបត្តិ។
បន្ទាប់មក និងក្នុងរយៈពេលខ្លី អាមេរិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ និងអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេក្នុងលោក។ គ្រាន់តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ អាមេរិកមានអ្នកស្លាប់ជិត ១ ៦០០នាក់ ហើយបើគិតត្រឹមថ្ងៃសៅរ៍ ទី៩ ឧសភា គឺមានស្លាប់ជិត ៧៩ ០០០នាក់ និងអ្នកឈឺ ១ ៣០០ ០០០នាក់។
លោកត្រាំហាក់មិនបានភ្ញាក់ផ្អើលនឹងតួលេខទាំងនេះដោយលោកយល់ថា ជាតួលេខដែលលោកបានរង់ចាំ និងនៅតែមានសុទិដ្ឋិនិយមថា អាមេរិកនឹងក្រោកឈរឡើងវិញ និងរឹតតែខ្លាំងជាងមុននាពេលឆាប់ៗខាងមុខ។ តែសម្រាប់លោកអូបាម៉ា ស្ថានភាពរបស់អាមេរិកពេលនេះជាលទ្ធផលនៃការគ្រប់គ្រងវិបត្តិមិនល្អរបស់លោកត្រាំ។ តាមលោកអូបាម៉ា ស្ថានភាពសព្វថ្ងៃជាសក្ខីកម្មមួយបញ្ជាក់ពីការដែលគេត្រូវជ្រើសរើសមេដឹកនាំល្អ។
មេដឹកនាំល្អដែលលោកអូបាម៉ាបានប្រកាសពីការជួយឃោសនាគាំទ្រលោកចូ បៃដិនដែលជាអតីតអនុប្រធានាធិបតីរបស់លោក និងជាបេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ៕