Alynana Media Cambodia
Icon Collap
clinic narit

គិតមកដល់ពេលនេះ គឺជិត១ខែហើយដែលកម្ពុជារកមិនឃើញករណីឆ្លងជំងឺកូវីដ-១៩

Sang Kim | May 11, 2020
គិតមកដល់ពេលនេះ គឺជិត១ខែហើយដែលកម្ពុជារកមិនឃើញករណីឆ្លងជំងឺកូវីដ-១៩
Clinic narith

 គិតមកដល់ពេលនេះ គឺជិត១ខែហើយដែលកម្ពុជារកមិនឃើញករណីឆ្លងជំងឺកូវីដ-១៩។ នៅកម្ពុជា អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន១២២នាក់ ជាសះស្បើយចំនួន១២០នាក់ ហើយអ្នកជំងឺនៅសល់សំរាកព្យាបាល នៅពេទ្យចំនួន ២នាក់ ។

 បើទោះបីគ្មានការឆ្លងថ្មីក៏ពិតមែន ក៏ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានេះនៅឡើយ ។ 

ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ពិធីជប់លៀង ការចាក់ធុងបាសរាំ ជាដើម។ ចំណែក គម្លាតបុគ្គលវិញក៏ត្រូវបន្តធ្វើផងដែរ ដូចជាអង្គុយឃ្លាតពីគ្នា​ ឈររង់ចាំឃ្លាតពីគ្នា​ និង ឈរជជែកគ្នាឃ្លាតពីគ្នា​ជាដើម៕87384D4B-BAF9-4C03-A85D-A445B9251AAF

99122E07-C37D-4D32-ABA9-4664557307C5

C84FE40C-F66D-497D-B36A-529103F25F67

50470731-FB03-476D-8828-41BCE6CF6F2E

212B74CC-3647-4B0A-8AAD-A6CBFC2225F1