យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន មានប្រសាសន៍ថា " បន្ទាប់ពីការបាត់បង់មាតាក្មេកនាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួបានចៅស្រីមួយរូបទៀតដែលជាចៅទី២១របស់ខ្ញុំនិងភរិយា។
ស្វាគមន៍និងជូនពរចៅទទួលបានសេចក្តីសុខ។ តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗឡើយដោយសារតែជម្ងឺឆ្លងកូវីត១៩"៕