Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នក​ដែល​បាន​ឆ្លងសរុប​ទាំង ​១២២ ​នាក់ ​នៅ​កម្ពុជា ​បាន​ជា​សះស្បើយ​អស់ហើយ

Sang Kim | May 18, 2020
អ្នក​ដែល​បាន​ឆ្លងសរុប​ទាំង ​១២២ ​នាក់ ​នៅ​កម្ពុជា ​បាន​ជា​សះស្បើយ​អស់ហើយ
Clinic narith

គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​មក​នេះ កម្ពុជា មិន​មាន​របាយការណ៍អំពី​ករណីឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ ទៀត​ទេ ហើយ​អ្នក​ជំងឺ​ចុងក្រោយ​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ក៏​បាន​ជា​សះស្បើយ ដោយ​ធ្វើ​ឲ្យ​ចំនួនអ្នក​ដែល​បាន​ឆ្លងសរុប​ទាំង ​១២២ ​នាក់ ​នៅ​កម្ពុជា ​បាន​ជា​សះស្បើយ​ទាំង​អស់។​ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​
 
 សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ជា​សះស្បើយ​ទាំង​អស់​នោះ​ មាន​សរុប​ទាំង​អស់​ ១០ ​សញ្ជាតិ ​រួម​ទាំង​ខ្មែរ​ផង​ដែរ។ ចំនួន​អ្នក​ដែល​បាន​ជាសះ​ស្បើយ​នោះ​រួម​មាន​ខ្មែរ​ ៥១ ​នាក់ បារាំង​ ៤០ ​នាក់ ម៉ាឡេស៊ី​ ១៣ ​នាក់ ​អង់គ្លេស ​៥ នាក់ ចិន​និង​វៀតណាម ៣ ​នាក់​ដូចគ្នា ​អាមេរិក​ កាណាដា​ និង​ឥណ្ឌូនេស៊ី ២​ នាក់​ដូចគ្នា ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​ប៊ែលហ្សិក។​