Alynana Media Cambodia
Icon Collap
clinic narit

វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួន ៣ ប្រភេទនិងត្រូវបានប្រើប្រាស់នៅពេលខាងមុខនេះ

Sang Kim | May 21, 2020
វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួន ៣ ប្រភេទនិងត្រូវបានប្រើប្រាស់នៅពេលខាងមុខនេះ
Clinic narith

ភ្នំពេញ: ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ — អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តអូស្ត្រាលី នឹងជាអ្នកឈ្នះរង្វាន់ណូបែលផ្នែកសរីរវិទ្យា និង វេជ្ជសាស្ត្រឆ្នាំ ១៩៩៦  លោក Peter Doherty បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថាយ៉ាងហោចណាស់ វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួន ៣ ប្រភេទដែលត្រូវបានបង្កើតឡើងនាពេលបច្ចុប្បន្ននេះទទួលបានជោគជ័យខ្ពស់ ហើយប្រសិទ្ធភាពរបស់វា​គួរតែត្រូវបានបង្ហាញឱ្យច្បាស់ការចាក់ថ្នាំវ៉ាក់សាំងបង្ការរោគដែលអាចចាប់ផ្តើមក្នុងរយៈពេលមួយឆ្នាំទៀត ឬក្នុងពេលឆាប់ជាងនេះ។

លោក Doherty បាននិយាយចំពោះការឆ្លើយសំណួរស្តីពីទស្សនវិស័យ និងល័ក្ខខ័ណ្ឌនៃការបង្កើតវ៉ាក់សាំងជំងឺកូវីដ-១៩ ថា «យ៉ាងហោចណាស់មានវ៉ាក់សាំងចំនួន ៣ ដែលប្រើបច្ចេកវិទ្យាផ្សេងៗគ្នា ដែលបានចូលទៅក្នុងការសាកល្បងសុវត្ថិភាពមនុស្ស​ដំណាក់កាលទី ១ រួចហើយ។ ខ្ញុំជឿថា យ៉ាងហោចណាស់មានបេក្ខជនម្នាក់ស្ថិតក្នុងដំណាក់កាលទី ២ ដែលមានអ្នកចាក់វ៉ាក់សាំងចំនួន ៣០០ នាក់នៅក្នុងសហគមន៍ដែលពួកគេទំនងជាប្រឈមនឹងការឆ្លង។ ប្រសិនបើវ៉ាក់សាំងទាំងអស់នោះល្អ នឹងមានការពិភាក្សាអំពីការ​ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលចាប់ផ្តើមនៅមុន ឬពាក់កណ្តាលឆ្នាំ ២០២១ ។ វ៉ាក់សាំងមួយចំនួនទៀតក៏ស្ថិតក្នុងដំណាក់កាលខ្លះនៃ​ការធ្វើតេស្តមុន (នៅក្នុងសត្វ) ផងដែរ»។

អ្នកឯកទេសខាងរោគសាស្ត្របានកត់សម្គាល់ថា ពិភពលោកនឹងអាចវិលត្រឡប់ទៅរករបៀបរស់នៅធម្មតារបស់ខ្លួនវិញបាន លុះត្រាតែវ៉ាក់សាំងដែលមានប្រសិទ្ធភាពត្រូវបានបង្កើតឡើង។
លោក Doherty បាននិយាយថា «ចំនួននៃការឆ្លងថ្មីក៏គួរតែមានការថយចុះផងដែរ បន្ទាប់ពីមនុស្សបានឆ្លងមេរោគហើយបានជា​សះស្បើយឡើងវិញ (ប្រហែលជា ៦០ភាគរយ ឬច្រើនជាងនេះ)។ ប្រសិនបើវ៉ាក់សាំងដែលមានសុវត្ថិភាពមិនអាចរកឃើញទេ យើងនឹង​ត្រូវពឹងផ្អែកលើថ្នាំប្រឆាំងវីរុសជាក់លាក់ ឬអង្គបដិប្រាណ monoclonal (mAbs) ។ ដោយសំដៅទៅលើអង្គបដិប្រាណផលិតដោយ​កោសិកាភាពស៊ាំទាក់ទងនឹងក្លូនកោសិកាតែមួយ ពោល គឺកើតចេញពីកោសិកាប្លាស្មាដូនតាតែមួយ។ បច្ចុប្បន្ននេះ មិនមានថ្នាំបែប​នេះទេ ហើយក៏មិនមាន mAbs ណាមួយត្រូវបានគេធ្វើតេស្តដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សនោះដែរ ប៉ុន្តែបច្ចុប្បន្ននេះ ថ្នាំព្យាបាលទាំងពីរប្រភេទកំពុងត្រូវបានអភិវឌ្ឍន៍»។
ជ័យលាភីរង្វាន់ណូបែលរូបនេះបាននិយាយបន្ថែមថា «វីរុសនេះកាន់តែមានគ្រោះថ្នាក់ ហើយផលវិបាកនៃការឆ្លងមិនអាច ព្យាករណ៍បានទេ នៅពេលអ្នកទាំងនោះមានអាយុ ៦០ឆ្នាំ»៕
(ប្រភព: TASS)