Alynana Media Cambodia
Icon Collap
clinic narit

ពលករខ្មែរដែលមានបំណងវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវ អោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ

Sang Kim | May 26, 2020
ពលករខ្មែរដែលមានបំណងវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវ អោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ
Clinic narith

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចករកម្ពុជាអនុញ្ញាតឲ្យពលករខ្មែរ ដែលវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ឡើយ។259278FC-98CE-47FE-8714-0F1D8C652770

នៅថ្ងៃទី២៧ ឩសភា ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញគឺមិនតម្រូវ អោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើ មានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន១២៤នាក់ ក្នុងនោះជាសះស្បើយ១២២នាក់ នៅសល់២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់បំផុតពីក្រសុខាភិបាល៕