Alynana Media Cambodia
Icon Collap
clinic narit

អ្នកវិទ្យាសាស្ត្រនិយាយ ជម្លោះសាសនាបានធ្វើឲ្យសង្គមមនុស្សបែកបាក់គ្នា អស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ

Sang Kim | Jun 06, 2020
អ្នកវិទ្យាសាស្ត្រនិយាយ ជម្លោះសាសនាបានធ្វើឲ្យសង្គមមនុស្សបែកបាក់គ្នា អស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ
Clinic narith

LNN: ភ្នំពេញថ្ងៃសៅរិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០_អ្នកវិទ្យាសាស្ត្រនិយាយថាជម្លោះសាសនា បានធ្វើឲ្យសង្គមមនុស្សបែកបាក់គ្នា អស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ។ការសិក្សាផ្នែកបុរាណវិទូទៅលើ ទីតាំងបុរាណវត្ថុ ម៉ិ ក ស៊ិ ក តាំងពី ៧០០ ឆ្នាំមុន គ.ស បានបង្ហាញថាផ្ទុយ នឹង ជំនឿជា យូរហើយថាសាសនា បានបង្រួបបង្រួមសង្គមមនុស្សតាំងពី ជំនាន់មនុស្សកកើតដំបូង។

ធាតុពិតអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ University of Colorado និង University of Central Florida ជឿថាការយល់ឃើញនេះមិនមែនជាការពិតនោះទេ ។

បន្ទាប់ពីស្រាវជ្រាវដល់ទីកន្លែងអស់ជាច្រើនឆ្នាំនៅជ្រលងភ្នំ Rio Verde និង Oaxaca នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិច ប្រទេស ម៉ិ កស៊ិកមក សាស្ត្រាចារ្យលោក Arthur A.Joyce និង Sarah Barver បានរកឃើញថាពិធីបុណ្យ សាសនាតាមតំបន់បានជួយបង្កើតបណ្តាញសហគមន៍ខ្នាតតូចដ៏ខ្លាំងក្លាដែលធ្វើឱ្យអាក់ខាន ដល់ការអភិវឌ្ឍស្ថាប័នរដ្ឋ ធំៗ ។

ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវពីឆ្នាំ ៧០០ មុន គ . ស ដល់ ឆ្នាំ ២៥០ ក្រោយ គ . ស ពួកគេបានរកឃើញថាពួក ឥស្សរជនមានអំណាចបានគ្រប់គ្រងសាសនា និងគ្រប់គ្រង ទំនាក់ទំនងរវាងសហគមន៍ និងព្រះរបស់ពួកគេជាហេតុនាំឱ្យមានជម្លោះជាមួយនឹងមេដឹកនាំសហគមន៍ទាំងនោះ ។

រឿងនេះបាននាំឱ្យមានការបង្កើតរដ្ឋក្នុងតំបន់មួយលើកំពូលភ្នំដោយមាន Monte Alban ជារដ្ឋធានីរបស់ខ្លួន ។

ជម្លោះសាសនានៅជ្រលងភ្នំ Rio Verde ទីបំផុតនាំដួលរលំ រដ្ឋថ្មីមួយនេះជាមួយនឹង ប្រាសាទធំៗដែលបានសាងសង ក្នុងឆ្នាំ ១០០ក្រោយ គ.ស ត្រូវបានបោះបង់ចោលវិញនៅ មួយសតវត្សរ៍ក្រោយមក ។

 លោក Joyce និយាយថា " ទាំងជ្រលងភ្នំ Oaxaca និង Rio Verde សាសនាគឺសំខាន់ណាស់ក្នុងការកសាងទីក្រុង និងរដ្ឋក្នុងប្រវត្តិសាស្ត្រប៉ុន្ដែតាមរយៈវិធីផ្សេងៗគ្នា " ។

លោក Joyce បន្តថា " ដោយយោងលើតួនាទីដ៏សំខាន់ របស់សាសនាក្នុងសង្គមនិងនយោបាយសព្វថ្ងៃគេគ្មានអ្វី ត្រូវភ្ញាក់ផ្អើលចំពោះជម្លោះសាសនាតាំងពីរាប់ពាន់ឆ្នាំ មក នោះទេ "៕