ដំណឹងនៃមរណភាពរបស់បុរសស្បែកខ្មៅ George Floyd បានធ្វើឱ្យការបាតុកម្មតវ៉ាទាក់ទងទៅ និងការរើសអើងពូជសាសន៍ពណ៌សម្បុល នៅទូទាំងសហរដ្ឋអាមេរិកកាន់តែកក្រើកខ្លាំងឡើង។ ក្នុងនោះក៏មានតារាល្បីៗដែលបានចូលរួមធ្វើបាតុកម្មនោះផងដែរ រួមមាន Ariana Grande, Halsey និង Michael B. Jordanព្រមទាំងតារាៗជាច្រើនរូបដែលមានដូចខាងក្រោម៖
១. តារាចម្រៀង Pink
ម្ចាស់បទ Just Give Me a Reason បានចូលរួមក្នុងចលនា Black Lives Matter ដោយបានទៅតវ៉ានៅក្នុងរដ្ឋCalifornia កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។
២. Sophie Turner និង Joe Jonas
គូស្វាមីភរិយាមួយគូនេះបានចូលរួមការធ្វើបាតុកម្ម ពួកគេបានចែករំលែករូបថតជាច្រើននៅលើ Instagram នៃការតវ៉ាកាលពីថ្ងៃទី០៦ ខែមិថុនាដោយសរសេរសារភ្ជាប់ថា «Black Lives Matter»។
៣. Madonna
តារាចម្រៀងជើងចាស់រូបនេះត្រូវបានគេប្រទះឃើញដឹកនាំការតវ៉ា Black Lives Matter នៅទីក្រុងឡុងកាលពីថ្ងៃទី០៦ ខែមិថុនា។
៤. Michael B. Jordan
តារាសម្តែងក្នុងរឿង Black Panther ត្រូវបានគេឃើញដើរហែក្បួននិងនិយាយទៅកាន់ក្រុមមួយនៅឯការតវ៉ានៅក្នុងទីក្រុង Century City រដ្ឋ California កាលពីថ្ងៃទី០៦ ខែមិថុនា។
៥. Cara Delevingne
តារាបង្ហាញម៉ូដរូបនេះបានចូលរួមក្នុងការតវ៉ា Black Lives Matter នៅហូលីវូដកាលពីថ្ងៃទី០៣ ខែមិថុនា។ នាងបានសរសេរនៅលើបណ្តាញសង្គម Instagram ដោយចែករំលែករូបថតរបស់នាងដែលកាន់សញ្ញាថា «Black Lives Matter»។
៦. Harry Styles
អ្នកគាំទ្របានប្រទះឃើញសមាជិកក្រុម One Direction រូបនេះបានចូលរួមការតវ៉ា នៅក្នុងទីក្រុងឡូសអេនចូឡេស កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
៧. Ariana Grande
ម្ចាស់បទ Thank you, Next និង 7 Rings រូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមបង្ហាញខ្លួនបានចូលរួមក្នុងការតវ៉ានៅតាមដងផ្លូវក្នុងក្រុង L.A កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
៨.Halsey
ម្ចាស់បទ Closer រូបនេះបានចូលរួមការតវ៉ាជាមួយនឹងអតីតមិត្តប្រុសរបស់នាង នៅWest Hollywood ទីក្រុងL.A។ ការចូលរួមក្នុងការតវ៉ានេះនាង Halsey បានអះអាងថានាងត្រូវគ្រាប់កាំភ្លើងជ័រចំនួន ២ គ្រាប់។
៩. Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello ត្រូវបានគេប្រទះឃើញចូលរួមធ្វើបាតុកម្មដោយសន្តិវិធីនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា។ ពួកគេត្រូវបានគេឃើញកាន់បដានិងពាក់ម៉ាស់នៅពេលដែលពួកគេដើរទន្ទឹមនឹងហ្វូងមនុស្ស៕