Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក ​​នឹងបង្កើត​​ច្បាប់ថ្មីដើម្បី​​រឹត​​បន្តឹង​​សិទ្ធិ​​ប៉ូលិសតាម​​សំណើ​​បាតុករ

Sang Kim | Jun 11, 2020
អាមេរិក ​​នឹងបង្កើត​​ច្បាប់ថ្មីដើម្បី​​រឹត​​បន្តឹង​​សិទ្ធិ​​ប៉ូលិសតាម​​សំណើ​​បាតុករ
Clinic narith

អាមេរិក​ចាប់ផ្តើម​ដំណើរការ​បង្កើត​ច្បាប់​រឹត​បន្តឹង​សិទ្ធិ​ប៉ូលិស ដើម្បី​ឆ្លើយតប​តាម​សំណើ​ពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​ទូទាំង​ប្រទេស ទាមទារ​ឱ្យ​បញ្ឈប់​ការប្រើអំណាច​ហួសហេតុ​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ ក្រោយ​ករណី​ស្លាប់​បុរស​អា​មេ​រិ​កាំង​ស្បែក​ខ្មៅ​ម្នាក់​កាលពី​កន្លះ​ខែមុន។

ច្បាប់​ថ្មី Justice in Policing Act 2020 (យុត្តិធម៌​នៅក្នុង​សកម្មភាព​ប៉ូលិសឆ្នាំ២០២០​) តាក់តែង​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ដោយក្រុម​សមាជិកសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

គណៈកម្មការ​នីតិកម្ម​នៃ​សភា​អាមេរិក​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី៨ ខែមិថុនា ថា ច្បាប់​នេះ​គឺជា​យន្តការ​គ្រប់ជ្រុងជ្រោយ​ថ្មី​មិនធ្លាប់​មាន បង្កើត​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​វប្បធម៌​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្រ្តី​ប៉ូលិស និង​កសាង​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ចំពោះ​ការ​ពង្រឹង​ច្បាប់។

ច្បាប់​ដែល​មាន ១១ចំណុច​នោះ នឹង​ចាប់បង្ខំ​ប៉ូលិសក្នុ​ងរ​ដ្ឋ​នី​មួយ​ៗបំពាក់​កាមេរ៉ា​ជាប់​ខ្លួន និង​តាម​រថយន្ត ហាម​ប្រើ​វិធី​សង្កត់ ឬក្លេរ.ក និង​ហាម​ប៉ូលិសមិន​ឱ្យ​វាយឆ្មក់​ដោយ​គ្មាន​ការ​ជូនដំណឹង។ ច្បាប់​នេះ​ដែរ ក៏​ហាម​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ពី​ការរើសអើង​ពូជសាសន៍ សាសនា និង​រើសអើង​បុគ្គល ហើយ​ត្រូវ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​បញ្ហា​ទាំងនេះ​សម្រាប់​ពេល​ចុះ​បំពេញភារកិច្ច៕