ស្រុកបិរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អាជ្ញាធរឃុំនេះ ស្វែងរកដៃគូ ឯកជនមកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ ឱ្យក្លាយទៅជារមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ បែបវប្បធ៌មដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា។
តំបន់ ថ្មកំបោរ ជាធនធានធម្មជាតិនៅក្នុង ឃុំអូរស្វាយ ក្នុងឱកាសចុះពិនិត្យសក្តានុពលទេសចរណ៍នៅតាមតំបន់រ៉ាមសារកាលពីថ្ងៃទី១០មិថុនាលោកសេក ម៉ៅមេឃុំអូស្វាយបានបញ្ជាក់ថា៖នេះជាធនធានធម្មជាតិ ដែលប្រទេសកម្ពុជាយើងមាន ហើយបើតាមការនិយាយតៗគ្នាមក តំបន់នេះជាទីតាំងប្រវត្តិសាស្ត្រនៅក្នុងសម័យនគរភ្នំ ក្នុងចន្លោះឆ្នាំ៥៥០នាសតវត្យទី១ ។
លោកបន្តថា បើតាមចាស់ទុំខ្មែរដើម បាននិយាយតៗគ្នាមកថា ផ្ទាំងថ្មសរសរ នៅតាមជួរមាត់ទន្លេនេះជាលាមកសត្វឥន្ត្រី ជុះមកកើតជាថ្ម -និងមានរូបឆ្កែអើត -ក្រោលសេះ – ហិប ដែលបច្ចុប្បន្នហៅថាកោះហិប- ជាសក្តានុពលមួយ អាចបង្កើតជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ បែបចប្បធ៌មបាន។
លោកសៀលីប្រជាពលរដ្ឋរស់នៅ លើទឹកដីកោះហិប បានអះអាងថា៖ សម្បត្តិធនធានធម្មជាតិនេះមានអាយុកាលយូរលង់មកហើយ ចំណែករូបរាងទៀតសោត ពោរពេញទៅដោយភាពទាក់ទាញធ្វើឱ្យភ្ញៀវទេសចរចង់ឃើញ និងចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរយើងពីបុរម្យបុរាណមក។
លោក យេនមី ប្រធានសហគមន៍ អេកូទេសចរណ៍បុរីអូរស្វាយ បានទទួលស្គាល់ថា៖ផ្ទាំងថ្មនៅតាមតំបន់រ៉ាមសារ ជួរមាត់ទន្លេនេះ បើអាជ្ញាធរពាក់ព័ន្ធ បង្កើនបាន ជារមណីយដ្ឋានទេសចរណ៍ អាចទាញ យកប្រាក់ចំណូលបាន ពីវិស័យទេសចណ៍នេះ ព្រោះភ្ញៀវទេសចរពេញចិត្តមកទស្សនា ។
សូមបញ្ជាក់ថា៖នេះជាសម្បត្តិធម្មជាតិដ៍មានតម្លៃនៅលើទឹកដីខេត្តភាគឥសានមួយនេះហើយអាជ្ញាធរកំពង់រិះរកយន្តការអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅឆ្នាំ២០២០នេះ៕