សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា កម្ពុជាមានចំណុចខ្លាំងគឺសល់ស្បៀងគ្រប់គ្រាន់ទំាងសម្រាប់ផ្គង់ផ្គងក្នុងស្រុកនិងការនាំចេញ បើទោះបីជំងឺកូវីដនៅតែបន្តរាតត្បាតក៏ដោយ ដែលបំពេញបានតម្រូវការ ហូបចុករបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីប្រកាស អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នាព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ ព្រោះកម្ពុជាមានផ្ទៃដីដាំដុះ និងសល់ស្រូវរាប់លានតោន ជារៀងរាល់ឆ្នាំ ។ សម្តេចបានបញ្ជាក់ថា កម្ពុជាកំពុងជំរុញវិស័យកសិកម្ម ខណៈការនាំចេញអង្ករមានការកើនឡើង បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ។ ដោយបច្នុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងធ្វើការចចារជាមួយ ប្រទេសទីម័រឡេស្ត ដើម្បីធ្វើការនាំចេញអង្ករទៅប្រទេសមួយនេះ កំពុងខ្វះខាចស្បៀង។
«សំឡេង៖ បើទោះបីកម្ពុជាយ៉ាងម៉េចក៏ដោយ តែកម្ពុជាមានចំណុចខ្លាំងមួយ គឺនៅត្រង់ថា រៀងរាល់ឆ្នាំយើងមានអធិរាជស្រូវប្រមាណជិត៦លានតោនឯណោះ ហើយខ្លះគេថាកម្ពុជាងាយរងគ្រោះ សម្រាប់អសន្តិសុខស្បៀង ប៉ុន្តែយើងគ្រាន់តែបញ្ជាក់ត្រលប់ទៅវិញថា យើងមានផ្ទៃដីដាំដុះលក់លានហិចតា ហើយរហូតមកដល់ពេលនេះស្រូវវស្សារបស់យើង សម្រេចបានជាង ១លាន៥សែនហិតារួចស្រេចទៅហើយ ហើយប្រមាណអាទិត្យខាងមុខនេះ ជាពិសេសក្នុងខែ៧នេះ ច្រើនតែជាខែច្រូតស្រូវស្រាល ដើម្បីធ្វើបន្តមួយរដូវទៀត ដូច្នេះកម្ពុជាគ្មានអសន្តិសុខស្បៀងទេ ផ្ទុយទៅវិញកម្ពុជានិងមានការទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលក់ស្បៀងចេញក្រៅប្រទេស យ៉ាងហោចណាស់យើងកំពុងចរចាជាមួយទីម័រឡេស្តបន្ថែម ដើម្បីជួយបញ្ជូនទៅទីម័រឡស្តដែលជាប្រទេសខ្វះខាតស្បៀង ដែលយើងជំរុញសម្រាប់ទៅប្រទេសក្រីក្រ ចឹងសូមកុំភាន់ច្រឡំទៅលើរឿងនេះ ថាកម្ពុជានឹងដាច់បាយងាប់នោះ ដោយអំបិលយើងមានផលិត អង្ករមានផលិត រោងចក្ររបស់យើងអាចផលិតបាននូវ អ្វីដែលហៅថាជាប្រភេទស្បៀង៕