Alynana Media Cambodia
Icon Collap
clinic narit

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២០

Sang Kim | Jun 30, 2020
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២០
Clinic narith

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២០

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងនៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ខែមិថុនានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននឹងកំពុងបន្តការយកចិត្តទុកដាក់ចូលរួមយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ទន្ទឹមនឹងការងារដ៏មមាញឹកលើមុខងារនីតិកម្ម ដោយបានរៀបចំ  និងចាត់ចែងការប្រជុំគណៈកម្មាធិ​ការអចិន្ត្រៃយ៍ចំនួន០២លើក និងប្រជុំពេញអង្គព្រឹទ្ធសភាចំនួន០១លើកបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះលើមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអម​ដំណើរសមាជិកព្រឹទ្ធសភា ចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពី​សុខទុក្ខ ​ដោះស្រាយបញ្ហាប្រឈម  ​ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ  នៅរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត ក្រុងនានា។ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំពង្រីកវិសាភាពលើគ្រប់វិស័យ  ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា​​  និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើនទៀត ដោយបន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ ​និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ Online ក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ។ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងការប្រែក្លាយព្រឹទ្ធសភា ឱ្យឈានឆ្ពោះទៅកាន់លក្ខន្តិកៈជាសភាទំនើបអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  បានបញ្ចប់ការកសាងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ (២០២១-២០៣០)  និងកំពុងបន្តពិនិត្យកែសម្រួលផែនការយុទ្ធសាស្ត្រ  រចនាសម្ព័ន្ធ និងការងារចាត់តាំង​របស់អគ្គនាយកដ្ឋានទាំង៥ ឱ្យស្របតាមគោលការណ៍កំណែទម្រង់ និងស្ថានភាព​ជាក់ស្តែងរបស់ស្ថាប័ន។ ការប្រជុំតាមរយៈប្រព័ន្ធវីដេអូ Video Conference បានក្លាយជាការពិតនៅក្នុងជីវិតការងារថ្មី សម្រាប់សមាជិកព្រឹទ្ធសភា ក្នុងការងារតំបន់  និងពិភពលោក។

​សម្រាប់ខែកក្កដាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់ ព្រមទាំងបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕