Alynana Media Cambodia
Icon Collap
clinic narit

ថៃប្រកាសអនុញ្ញាតដល់អ្នកដំណើរទាំង ១១ ប្រភេទដែលអាចចេញចូលប្រទេសខ្លួនបាន

Sang Kim | Jul 02, 2020
ថៃប្រកាសអនុញ្ញាតដល់អ្នកដំណើរទាំង ១១ ប្រភេទដែលអាចចេញចូលប្រទេសខ្លួនបាន
Clinic narith

2020-07-02

យោងតាមការចេញផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអោយដឹង ពេលរដ្ឋាភិបាលថៃប្រកាសអនុញ្ញាតអោយអ្នកដំណើរមួយចំនួនចូលទៅក្នុងប្រទេសថៃវិញហើយ ដែលអ្នកដំណើរទាំង ១១ ប្រភេទនេះអាចចេញចូលចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ។ ក្នុងអ្នកដំណើរទាំងអស់នោះមានតែអ្នកដំណើរទាំង ១១ ប្រភេទប៉ុណ្ណោះដែលអាចចេញចូលធម្មតាក្នុងប្រទេសថៃបាន អ្នកដំណើរទាំងអស់នោះរួមមាន

១. អ្នកមានសញ្ជាតិថៃ

២. អ្នកដែលទទួលបាន​ការលើកលែង ឬជាករណី​ដែលនាយករដ្ឋមន្ត្រី​អនុញ្ញាត ឬ​អញ្ជើញ​ចូលមក​ប្រទេសថៃ

៣. អង្គទូត មន្ត្រីកុងស៊ុល តំណាង​អង្គការអន្តរជាតិ ឬតំណាងរដ្ឋាភិបាល និងស្ថាប័នបរទេស ដែល​មកបំពេញ​បេសកកម្ម​នៅក្នុងប្រទេសថៃ ឬមន្ត្រី​ស្ថាប័ន​ដែលក្រសួង​ការបរទេស​អនុញ្ញាត​តាមភាពចាំបាច់ ព្រមទាំង​ស្វាមី/ភរិយា ឱពុកម្ដាយ ឬកូន​របស់​មន្ត្រីទាំងនោះ។

៤. អ្នកដឹកជញ្ជូន​ទំនិញ​ចាំបាច់ ប៉ុន្ដែ ពេល​បញ្ចប់ភារកិច្ច ត្រូវ​ចេញពីប្រទេសថៃវិញភ្លាម

៥. អ្នកបញ្ជាយានយន្ដ ដែលមាន​ភាពចាំបាច់​ត្រូវចូលមក​តាម​ភារកិច្ច ដោយ​មានការ​កំណត់​ពេលវេលា​ចាកចេញ​ច្បាស់លាស់

៦. ជនបរទេស​ដែលជាភរិយា/ស្វាមី​ជាជនជាតិថៃ ព្រមទាំងឪពុកម្ដាយ ឬកូន​របស់គាត់

៧. ជនបរទេស​ដែលមាន​បណ្ណស្នាក់នៅ ឬមានផ្ទះ​នៅក្នុង​ប្រទេសថៃ

៨. ជនបរទេស​ដែលមានបណ្ណ​អនុញ្ញាតការងារ ឬទទួលបាន​ការអនុញ្ញាតឲ្យចូល​មកបំពេញការងារ នៅក្នុងប្រទេសថៃ ព្រមទាំងស្វាមី/ភរិយា និងកូនរបស់គាត់

៩. សិស្ស និងនិស្សិតបរទេស ដែលសិក្សា​នៅក្នុងប្រទេសថៃ ព្រមទាំង​អាណាព្យាបាល​របស់ពួកគេ

១០. ជនបរទេស ដែលមាន​ភាពចាំបាច់​ត្រូវចូលមក​ព្យាបាល​ជំងឺ និងអ្នកអមដំណើរ ប៉ុន្ដែ មិនមែន​ករណីនាំចូល​មកព្យាបាល​កូវីដ-១៩ទេ

១១. ជនបរទេស ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យចូលមក​កាន់​ប្រទេសថៃ តាមការព្រមព្រៀង​ពិសេស​រវាង​ប្រទេសថៃ និងប្រទេសនោះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ជនដែលចូលមកប្រទេសថៃ ត្រូវអនុវត្តន៍តាមលក្ខខណ្ឌកាលបរិច្ឆេទនិងគោលការណ៍ច្បាប់របស់ប្រទេសថៃច្បាប់ការទប់ស្កាត់ជំងឺឆ្លង និងច្បាប់ដាក់តាមប្រទេសក្នុងគ្រាអាសន្ននិងត្រូវអនុវត្តន៍តាមវិធានការសុខាភិបាលតឹងរឹងព្រមទាំងដាក់ខ្លួនអោយស្ថិតនៅដោយឡែកតាមទីតាំងដែលកំណត់ដោយរដ្ឋ៕7706351F-81D6-4897-B399-8B2CFA19D411

06BEEB30-65E6-446A-9A31-D134ACFADB69