Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនូវែលសេឡង់បានប្រកាសលាលែងពីតំណែង និងចាកចេញពីសមាជិកគណៈរដ្ឋមន្ត្រី

Sang Kim | Jul 02, 2020
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនូវែលសេឡង់បានប្រកាសលាលែងពីតំណែង និងចាកចេញពីសមាជិកគណៈរដ្ឋមន្ត្រី
Clinic narith

2020-07-02

(នូវែសេឡង់)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនូវែលសេឡង់ លោក ដេវីដ ក្លាក (David Clark) បានប្រកាសព័ត៌មានមួយដ៏គួរឲ្យភ្ញាក់ផ្អើល នាថ្ងៃព្រហស្បតិ៍នេះថា លោកបានសម្រេចចិត្តលាលែងពីតំណែង និងចាកចេញពីសមាជិកគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។


តាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួន លោក Clark បានលើកឡើងយ៉ាងដូច្នេះថា «វាមិនមែនជារឿងសម្ងាត់អ្វីទេ ដែលថាបញ្ហាសុខភាព គឺជាសម្ពាយដ៏ធ្ងន់មួយ។ ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ប៉ុន្តែខ្ញុំដឹងច្បាស់ថា ការបន្តតួនាទីរបស់ខ្ញុំ នឹងក្លាយជាឧបសគ្គរារាំង ការឆ្លើយតបជារួមរបស់រដ្ឋាភិបាល ចំពោះការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19»។


ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះវាបានកើតឡើង ចំពេលដែលមានការប្រឆាំងតវ៉ាជាសាធារណៈអស់ជាច្រើនខែមកហើយ ទៅលើការមិនគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងអំឡុងពេល និងក្រោយពេលមានវិធានការបិទប្រទេស នៅចំពោះមុខ COVID-19។ ការលាលែងពីតំណែងនេះ ត្រូវបានទទួលយកដោយនាយរដ្ឋមន្ត្រីនូវែលសេឡង់ហើយ ប៉ុន្តែអតីតរដ្ឋមន្ត្រីសុខាភិបាលរូបនេះ នឹងបន្តធ្វើជាសមាជិកសភាដដែល ហើយក៏នឹងចូលរួមបោះឆ្នោត នាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះដែរ។


ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម្នាក់ លោក Clark មិនត្រឹមតែត្រូវបានគេរិះគន់ថា មិនគោរពភារកិច្ចខ្លួនឯងប៉ុណ្ណោះទេ។ ប៉ុន្តែលោកក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ចំពោះការគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសមិនបានល្អទៀតផងដែរ។ គិតត្រឹមថ្ងៃប្រហស្បតិ៍នេះ ប្រទេសនូវែលសេឡង់មានចំនួនករណីឆ្លងសរុប ១,៥៣០ករណី ក្នុងនោះស្លាប់ ២២នាក់ និង ១,៤៩០នាក់ទៀតបានជាសះស្បើយឡើងវិញ៕2B69755A-E304-4D3A-BB31-5D80BB4A4899

A93BE514-5B8D-4ACE-A376-D39E653D374D
0E008A5D-F282-436B-B5F3-8A065EB4454B